ប្រកាសប្រគល់- ទទួលសំណង់អគារសិក្សា១១កន្លែងអំណោយសម្តេចតេជោនៅស្រុក

0

បន្ទាយមានជ័យ :មន្ត្រីអាជ្ញាធរដែនដីនិងមន្ត្រីអប់រំយុវជននិងកីឡាព ប្រកាសប្រគល់- ទទួលសំណង់អគារសិក្សា១១កន្លែងអំណោយសម្តេចតេជោហ៊ុន

សែននាយករដ្ឋមន្ត្រី នៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកអោយដឹងកាលពីល្ងាចថ្ងៃទី២៨ធ្នូក្នុងពីធីប្រគល់ ទទួលអគារសិក្សាអំណោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៅស្រុកភ្នំស្រុក នាវិទ្យាល័យភ្នំស្រុកថា: ក្នុងខែតុលាឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែន បានផ្តល់ជូននូវអគារសិក្សាថ្មីតាមរយ:ឯ/ឧ នាយឧត្តមសេនីយ៍ ខេង សាមេធ ចំនួន១១ សាលា រួមមាន អគារសិក្សា១០ខ្នងស្មើនឹង១៣២បន្ទប់ អគារស្នាក់នៅ២ខ្នង ស្មើ៣៣បន្ទប់ និងអគារទីចាត់ការមាន៧ខ្នង ស្មនឹង២១បន្ទប់។
អគារទាំងនោះនឹងសាងសង់ ១-នៅវិទ្យាល័យភ្នំស្រុក អគារសិក្សា១ខ្នងកម្ពស់៣ជាន់ និងអគារស្នាក់នៅគ្រូ១ខ្នង កម្ពស់៣ជាន់។២- នៅវិទ្យាល័យសុខអាន ប៉ោយចារ អគារសិក្សា១ខ្នងកម្ពស់៣ជាន់ និងអគារទីចវាត់ការ១ខ្នង ។៣- នៅវិទ្យាល័យហ៊ុនសែនណាំតៅ អគារស្នាក់នៅគ្រូ -សិស្ស ១ខ្នង។ ៤-នៅអនុវិិទ្យាល័យស្ពានមេត្រី មានអគារសិក្សា១ខ្នង ស្មើ២ជាន់។៥-នៅអនុវិទ្យាល័យតាវង អគារសិក្សា១ខ្នង និងអគារសិក្សា១ខ្នង។៦-សាលាបឋមសិក្សាជ័យឧត្តម អគារសិក្សា១ខ្នង និងអគារទីចាត់ការ១ខ្នង។ ៧- សាលាបឋមសិក្សាតាវង អាគារសិក្សា១ខ្នង និងទីចាត់ការ១ខ្នង។៨- សាលាបឋមសិក្សាណាំតៅ អគារសិក្សា១ខ្នង និងអគារទីចាត់ការ ១ខ្នង ។៩- សាលាបឋមសិក្សារោគ មានអគារសិក្សា១ខ្នង។
ឯ/ឧ សូន បវរ អភិបាលខេត្តបន្ទាយមានជ័យ អោយដឹងថា : អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅគ្រូ សិស្សនៅខេត្តបន្ទាយមានជ័យបានកើនឡើងដល់រាប់រយខ្នង រាប់រយពាន់វបន្ទប់ ហើយនៅតែបានផ្តល់បន្ថែម ដែលចាំបាច់កត់ត្រាបន្តដែរ នៅគ្រប់ស្រុ្ក្រុងទាំង៩នៃខេត្ត។
ឯ/ឧ សួន បវរ សម្តែងក្តីសោមនស្សរីករាយនិងគោរពថ្លែងអំណរគុណជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រា៉នីហ៊ុន សែន ដែលបានយកចិត្តទុកដាក់និងផ្តល់អំណោយលើច្រើនវិស័យមៅគ្រប់ខេត្ត រាជធានី ក្នុងនោះខេត្តបន្ទាយមានជ័យទោះនៅឆ្ងាយ ក៏ទទួលបានច្រើនសន្ធឹកដែរ។
ឯ/ឧ សួន បវរ អរគុណដល់គម្រោងនិងកម្មវិធីផ្តល់ជំនួយនានារបស់រាជរដ្ឋាភិបាល របស់របស់គណបក្សប្រជាជនកម្ពុជា របស់រដ្ឋាភិបាលប្រទេសជាមិត្ត របស់ឯកភាគី ពហុភាគី អង្គការ. សមាគម សប្បុរសជនដែលបានស្ដាបនាសមិទ្ធផលនានានៅក្នុងខេត្តនេះ ។
ឯ/ឧ បានអំពាវនាវបន្ថែមអោយមន្ត្រីសុីវិល កងកម្លាំងនិងអ្នកពាក់ព័ន្ធចូលរួមទទួល ប្រើប្រាស ទាញយកប្រយោជន៍អោយអស់លទ្ធភាពក្នុងន័យវិជ្ជមានពីអគារសិក្សា អគារទីចាត់ការ អគារស្មាកើគ្រូ សិស្សនិងសមិទ្ធផលទាំងឡាយនោះ។
ជាពិសេស ឯ/ឧ បានជម្រុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត អោយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រឹងរឹតតែខិតខំប្រឹងប្រែងក្នុងបង្រៀន រៀនដើម្បីអោយសម្រេចគោលបំណងនៃម្ចាស់ជំនួយដែលចង់បានគឺកសាងនិងអភិវឌកឍន៍ធនធានមនុស្ស ។
ឱកាសនោះ ក៏មានចែលអំណោយសារុង ថវិកា និងសៀវភៅប៊ិចដល់មន្ត្រី កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សាននិសិស្សនិងពលរដ្ឋ៕ដោយ៖ឃិន គន្ធា