អភិបាលខេត្ត​តាកែវ ប្រាប់​ពលករ​ដែល​វិល​ត្រលប់​មក​ស្រុក​វិញ កុំ​យក​ជិវិត​ទៅ​ផ្សងគ្រោះថ្នាក់ នៅ​ប្រទេស​ថៃ​បន្តទៅទៀត​

​អភិបាលខេត្ត​តាកែវ ឯកឧត្តម ឡាយ វណ្ណៈ បាន​ប្រាប់​ក្រុម​ពលករ ដែល​ទើបតែ​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ សូម​កុំ​វិល​ត្រលប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្ដងទៀត ព្រោះ​ការ​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ គឺ​ហាក់ដូចជា​យក​ជិវិត ទៅ​ផ្សង​និង​គ្រោះថ្នាក់ ។​

      ​មាន​ប្រសា​ស​ន៏​សំណេះសំណាល ជាមួយ​ក្រុម​ពលករ​ដែល​ទើបតែ​វិល​ត្រលប់ មកពី​ប្រទេស​ថៃ​វិញ នៅ​សាលាខេត្ត​តាកែវ ។ 
​ឯកឧត្តម ឡាយ វណ្ណៈ បានលើកឡើង ពី​ការខឹតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង និង​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាការ ដែល​មាន​សមាភាព ខាង​ក្រុមហ៊ុន​ឯកជន​ចូលរួម​ផងដែរ ដើម្បី​ធ្វើការ​តម្លើង​ប្រាក់ខែ ជូន​ដល់​កម្មករ ហើយ​ជាពិសេស​ទៅទៀត​នោះ សម្ដេច​តេជោ ហ៊ុន សែន កំពុង​តែ​ស្ថិតនៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើ​យ៉ាងណា គៀងគរ​ក្រុម​អ្នកវិនិយោគ​បរទេស ឲ្យមក​បណ្ដាក់​ទុន​នៅ​កម្ពុជា ហើយ​វា​និង​ធ្វើឲ្យ​ទីផ្សារ​ការងារ​នៅ​កម្ពុជា កាន់តែ​សម្បូរ​បែប​ថែម​ទៀត ។​
      ​ឯកឧត្តម​អភិបាល ខេត្តតាកែវ បាន​បន្តថា ដូច្នោះ​ស្ថានភាព​ការងារ នៅក្នុង​ប្រទេស​កម្ពុជា​យើង វា​មិន​ខ្វះ​ទេ ហេតុដូច្ឆេះ​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ធ្វើការ នៅ​ប្រទេស​ថៃ​ម្ដងទៀត ព្រោះ​ដូច​បងប្អូន​បាន​ជ្រាប​ហើយ ការ​ដែល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ គឺ​ដូច​យកអាយុ​ជីវិត​យើង ទៅ​ផ្សងគ្រោះថ្នាក់ ព្រោះ​អាច​ត្រូវ​ទា​ហ៊ាន​ថៃ បាញ់សំលាប់ ហើយ​ម្យ៉ាងទៀត​ពលករ​ដែល​បាន​ទៅ​ធ្វើការ នៅ​ប្រទេស​ថៃ ត្រូវបាន​គេ​ចាប់​ដាក់គុក និង​ត្រូវ​មើលងាយ​ដូច​សត្វ​ធាតុ មាន​ពេលខ្លះ​ត្រូវ​បាន​គេ​វាយ ទាត់​ធាក់ និង​ប្លន់​យក​លុយ​អស់​ថែមទៀត​ផង ដូច្នោះ​គ្មាន​ទីណា​ដែល​មាន​ភាពសុខសាន្ត ដូច​នៅ​ធ្វើការ​ក្នុង​ស្រុក​របស់​យើង​នោះ​ទេ បើទោះបីជា​បានទទួល​ប្រាក់ខែ​ខុស​គ្នា​បន្តិចបន្តួច​ក្ដី ៕
1 2 3