សន្និបាត​វិសាមញ្ញ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណកម្មាធិការ​និង​ប្រកាស​តែងតាំង​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​

ខេត្តពោធិ៍សាត់​ថ្មី​ ​នៅ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​រៀបចំ​សន្និបាត​វិសាមញ្ញ បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណកម្មាធិការ​សាខា និង​ប្រកាស​តែងតាំង​ប្រធាន​កិត្តិយស​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ពាក់ព័ន្ធ​

ជុំវិញ​ខេត្ត ចូលរួម​ជាច្រើន​ផងដែរ ។​ ​ ​លោក ខូ​យ រី​ដា អភិបាលរង​ខេត្ត បាន​ត្រូវ​អង្គសន្និបាត បោះឆ្នោត​គាំទ្រ ឲ្យធ្វើ​ជា​ប្រធាន​គណកម្មាធិកា សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ ជំនួស​លោក សួន រិនឌី ដែល​ត្រូវ​ផ្លាស់ចេញ ទៅ​បំរើ​ការងារ ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ។ ជាមួយគ្នានេះ សេចក្ដីសំរេច​របស់​ស​ម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៍​បាន​តែងតាំង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត ជា​ប្រធានកិត្តិយស កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា ខេត្ត​ពោធិ៍សាត់ ជំនួស​ឯកឧត្តម ខូ​យ សុខា ដែល​បាន​ទៅកាន់​មុខ​តំណែង ជា​ប្រធាន​ក្រុមប្រឹក្សា ខេត្ត​ពោធិ៍សាត់ ។​ ​ ​លោក សួន រិនឌី អតីត​ប្រធាន​គណកម្មាធិកា សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ ជា​ស្ថាប័ន​មនុស្សធ៌ម​មួយ ដែល​កំពុង​អនុវត្តន៍​ការងារ​ជាច្រើន​ដូចជា ការងារ​អភិ​វ​ឌ្ព្យ​ន៍​ស្ថាប័ន ការងារ​ត្រៀម​បង្ការ និង​ឆ្លើយតប​គ្រោះមហន្តរាយ ការងារ​ផ្សព្វផ្សាយ ដើម្បី​យល់ដឹង​ស្វែងរក​ការគាំទ្រ ពី​គ្រប់​ស្រទាប់​មហាជន ប្រជាជន ការលើកកម្ពស់​ជីវភាព សុខមាលភាព សហគមន៍​មាតា​និង​ទារក កុមារកំព្រា ទុរគតជន ជន​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ការស្វែងរក​ប្រភព​ថវិការ​ផ្សេងៗ ។​ល​។ ទាំងនេះ​គឺជា​មោទនភាព​យ៉ាង​ក្រៃលែង ដែល​ចលនា​កាក​បាក​ក្រហម សំរេច​បាន​តាមរយះ ការចូលរួម​យ៉ាង​សកម្ម និង​ប្ដូរផ្ដាច់​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការអនុវត្តន៍​យុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ដែល​មាន​ទស្សនះវិស័យ (​រួមចំណែក​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការការពារ​តំលៃ​មនុស្ស​ជាតិ​ជនរងគ្រោះ​) ។​ ​ ​ឯកឧត្តម ខូ​យ សុខា បាន​ថ្លែង​គាំទ្រ​ដោយ​ឥត​លក្ខខ័ណ្ឌ និង​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការជួយ​ជំរុញ​ចលនា​កាកបាទ​ក្រហម ឲ្យមាន​សន្ទុះ​ឈាន​ឡើង​ឥតឈប់ឈរ និង​រួមចំណែក​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី​សម្ភា​រះ និង​ថវិកា​ទ្រទ្រង់​ដល់​ចលនា​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ ប្រកប​ដោយ​បញ្ញាញាណ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល សម្ដេច​តែងតែ​គិតគូរ ជួយ​ដោះស្រាយ​បាន​ទាន់ពេលវេលា ចំពោះ​សេចក្ដី​ត្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុង​ខេត្ត​ពោធិ៍សាត់ ក៍​ដូច​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។​ ​ ​លោក ខូ​យ រី​ដា ប្រធាន​គណកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ថ្មី បាន​ឡើង​ប្ដេជ្ញាចិត្ត សំរេច​ឲ្យបាន​ជោគជ័យ រាល់​សកម្មភាព​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ ឲ្យមាន​វ​ឌ្ព្យ​ន​ភាព និង​សំរេច​តាម​ទិសដៅ​នានា របស់​សាខា​ដែល​បាន​អនុម័ត ដោយ​អង្គសន្និបាទ សំរាប់​០៤​ឆ្នាំ​បន្ត ។ ប្ដេជ្ញា​អភិ​វ​ឌ្ព្យ​ន៍​ធនធាន​ថវិកា ធនធានមនុស្ស ដើម្បី​ឆ្លើយតប​ឲ្យបាន តាម​សំណូមពរ​ការងារ របស់​សាខា អនុសាខា និង​ក្រុម​កាកបាទ​ក្រហម​គ្រប់​មូលដ្ឋាន ។​ ​ ​ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​វាយ​តំលៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ល​ទិ​ធ​ផល ដែល​សំរេចបាន​ពី​អង្គសន្និបាត​វិសាមញ្ញ​នេះ ។ យោង​តាម​ទិសដៅ ជា​យុទ្ធសាស្ត្រ​៤​ឆ្នាំ របស់​សាខា​កាកបាទ​ក្រហម ដែល​អង្គសន្និបាត បានអនុម័ត​ជា​ផ្លូវការ​ហើយ​នេះ យើង​ត្រូវតែ​ខិតខំ​បំពេញ​ឲ្យបាន ពង្រឹង​ភាពជា​ម្ចាស់ ព្រមទាំង​ប្រមូល​បាន​នូវ​ការគាំទ្រ ពី​មហាជន​ឲ្យបាន​ច្រើន​កុះករ តាម​គ្រប់​រូបភាព ។​ ​ ​ក្នុងឱកាស​នោះ កាកបាទក្រហមកម្ពុជា ក៍​បាន​ចែក​ម៉ូតូ​ហុងដា ស៊េរី​២០១៤ ចំនួន​០៧​គ្រឿង ឲ្យ​សាខា និង​អនុសាខា​ទាំង​០៦ សំរាប់​បំរើ​ការងារ​ផងដែរ ៕

​ថ1

2 6