នគរបាលក្រុងដូនកែវចាប់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់

0

សាំង សារ៉ាវី
តាកែវ៖ យុវជន៤នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងដូនកែវធ្វើការចាប់ខ្លួនបានខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាព

សម្ងំចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះ១ខ្នងស្ថិតក្នុងភូមិខ្សឹង សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ១.ឈ្មោះ កាន់ ឡុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ២.ឈ្មោះ ស៊ឹម សង្ហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់៣.ឈ្មោះ ណន ពិសី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្សឹង សង្កាត់រការក្នុង ក្រុងដូនកែវ ៤.ឈ្មោះ មូល ឧត្តមសូរិយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃព្រហ្ម សង្កាត់រការក្នុង ក្រុងដូនកែវ ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើការឆែកឆេរនិងដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ូគីនិច ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕