បុគ្គលិកក្រុមហ៊ុនខ្សែកាបម៉េតហ្វូនឡើងអូសខ្សែកាបលើបង្គោលភ្លើងឆក់ស្លាប់នៅស្រុកកំពង់រោទ៌

0

ស្វាយរៀង៖ បុគ្គលិកក្រុមហ៊ុនខ្សែកាបម៉េតហ្វូនដើររាយខ្សែតាមបង្គោលភ្លើងដោយឡើងអូសខ្សែពីបង្គោលមួយទៅមួយដល់ត្រង់ចំណុច

ភូមិរោទ៌ឃុំញរស្រុកកំពង់រោទ៌ដោយខ្វះការប្រុងប្រយ័ត្នត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើងកាលពី
វេលាម៉ោង៣;១០នាទីល្ងាចថ្ងៃទី០១ខែមករាឆ្នាំ២០១៨ម្សិលមិញនេះ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៏បានឲ្យដឹងថា៖មានបុរសបុគ្គលិកក្រុមហ៊ុនខែ្សកាបម៉េតហ្វូនមួយក្រុមបានដើរតបណ្តាញខែ្សកាបដើរាយខ្សែតាមបង្គោលភ្លើងអគ្គីសនីនៅភូមិឃុំកើតហេតុខាងលើត្រូវខ្សែភ្លើងឆក់ស្លាប់ជាប់នៅលើបង្គោលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតាមដងផ្លូវចោមរោមមើល។

ប្រភពបានបន្តថា៖ក្រុមការងារតបណ្តាញខែ្សកាបនេះខ្វះបច្ចេកទេសហើយប្រើមនុស្សឲ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងដោយមិនបានបិតចរន្តអគ្គីសនី។ប្រជាពលរដ្ឋបានរិះគន់តៗគ្នាទៅលើក្រុមហ៊ុនថាមិនគួរប្រើមនុស្សឲ្យឡើងរាយខ្សែកាបតាមបង្គោលភ្លើងចឹងទេម៉្យាងវិញទៀតខាងក្រុមហ៊ុនមិនបានដាំបង្គោលដោយខ្លួនឯងទេគឺយកខ្សែកាបទៅផ្ញើរជាមួយនិងខាងបង្គោលអគ្គីសនី។

ប្រភពបានបន្តទៀត ថាបើខាងក្រុមហ៊ុនដាក់បង្គោលផ្សេងគ្នាវាមិនមានគ្រោះថ្នាក់នោះទេ។
បង្គោលអគ្គីសនីដែលបានឆក់មនុសនេះកាលប៉ុន្មានថ្ងៃមុនមានបែកផ្កាភ្លើងបង្ករឲ្យអ្នកនៅជិតនោះនាំគ្នាភ័យខ្លាចហើយបានរាយការណ៏ទៅខាងអគ្គីសនីតែក្រោយមកមានក្រុមហ៊ុនខ្សែកាបមករាយដល់ត្រង់ចំណុចដែលបានរៀបរាប់ខាងលើឆក់ស្លាប់តែម្ដង។
ក្រោយមកប្រជាពលរដ្ឋបានរាយការណ៌ទៅអជ្ញាធរអគ្គីសនីស្រុកកំពង់រោទិ៍មកបិតភ្លើងនិងជួយដាក់មនុស្សចុះពីបង្គោលភ្លើងដែលឆក់នោះ។
តាមសមត្ថកិច្ចបានឲ្យដឹងថាបុរសត្រូវខ្សែភ្លើងឆក់នោះមានឈ្មោះ ឈនឆាយ អាយុ២៥ឆ្នាំរស់នៅភូមិ សំបួរ ស្រុកមេសាងខេត្តព្រៃវែងមានមុខជាកម្មករខែ្សកាប ក្រោយពេលបានពិនិត្យកោសល្យបច្ច័យរួចដឹងថាពិតជាខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន សមត្ថកិច្ចបានប្រគល់សាកសព ទៅបងប្អូនសាច់ញាត្តិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕