ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ​និង ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន គម្រោង​ពង្រីក​ ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​

0

ខេត្តបាត់ដំបង​ ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ខេត្តបាត់ដំបង និង​ពិធី​សម្ពោធ​សមិទ្ធផល​គម្រោង​ផ្លាស់ប្តូរ​បណ្តាញ​ចាស់​និង​ពង្រីក​នូវ​បណ្តាញ​ថ្មី របស់​រដ្ឋាករទឹក​ខេត្តបាត់ដំបង ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន ដែលមាន​តម្លៃ ជាង​៣២​លាន ដុល្លារ​អាមេរិក សំរាប់​ការសាងសង់​នូវ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ថ្មី​មួយ នៅក្នុង​ខេត្តបាត់ដំបង​និង​មួយទៀត​នៅ​ ​ខេត្តកំពង់ចាម ត្រូវបាន​ប្រារព្វ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​វត្តមាន​ពី​តំណាង​

ប្រទេស​ជា​ម្ចាស់ជំនួយ ឯកឧត្តម គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​គូសបញ្ជាក់ថា​៖ បច្ចុប្បន្ននេះ អង្គភាព​រដ្ឋាករ​ ​ទឹក​ខេត្តបាត់ដំបង​មាន​រោងចក្រ​ផលិត​ទឹកស្អាត​មួយកន្លែង​ដែលមាន​សមត្ថភាព​ផលិត​១១.៥២០​ម៉ែត្រ​ ​ត្រីគុណ បរិមាណ​ទឹកស្អាត​ផ្គត់ផ្គង់​អតិប្បរិមា​៩.៦៦៨​ម៉ែត្រត្រីគុណ​ក្នុង​១​ថ្ងៃ គិត​ជា​មធ្យម ៨.៦៤៣ ម៉ែ​ ​ត្រ​ត្រីគុណ​ក្នុង​១​ថ្ងៃ ចំនួន​អ្នកប្រើប្រាស់​សរុប ១០.៦៣៦​ខ្នង​ផ្ទះ​។​ឯកឧត្តម​បាន​បន្តទៀតថា ដោយសារ​ ​

កំណើនប្រជាជន​ក្នុង​ក្រុង​បាត់ដំបង​ជិត​១៥​ម៉ឺន​នាក់​បានធ្វើ​ឲ្យ​អត្រា​នៃ​ការប្រើប្រាស់​ទឹកស្អាត​គ្របដណ្តប់​បានតែ​៤០%​ប៉ុណ្ណោះ នៃ​ប្រជាជន​ក្នុង​ក្រុង​ទាំងមូល​។​ ឯកឧត្តម គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ខ្ញុំ​ ​សង្ឃឹមថា​៖​គម្រោង​នេះ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​ខាងមុខ នៅពេលដែល​គំរោង​នេះ​ត្រូវ​ ​បានបញ្ចប់​នោះ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅក្នុង​ខេត្តបាត់ដំបង នឹង​ត្រូវបាន​ពង្រីក ការ​រ​ចែកចាយ​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​តំបន់​ដែល​គ្របដណ្តប់​

ដោយ​គំរោង​មួយ​នេះ ហើយ​អត្រា​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ទី​រួម​ខេត្ត​ត្រូវបាន​រំពឹងទុក​ថា​៖​នឹង​អាច​កើនឡើង​ដល់​៨៤%​នៅក្នុង​ឆ្នាំ​២០១៩​។​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែងថា​៖ នេះ​គឺ​ ​ជា​សមិទ្ធផល​នៃ​ការអភិវឌ្ឍន៍ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទឹកស្អាត​ដ៏​ធំ​និង​ថ្មី​បន្ថែមទៀត ក្រោម​ ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន នៅក្នុង​

ខេត្តបាត់ដំបង​។​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល និង​ជួសមុខ​ឲ្យ​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ទាំង​២ (​បាត់ដំបង​-​កំពង់ចាម​) សូម​សំដែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន​និង​រាជរដ្ឋាភិបាល​ជប៉ុន ដែលជា​និច្ច​ជា​កាល បាន​ផ្តល់នូវ​ ​ជំនួយឥតសំណង​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​ប្រជាជន​កម្ពុជា ក្នុងការ​រួមចំណែក​ដ​ល់​ការអភិវឌ្ឍន៍​សេដ្ឋ​ ​កិច្ច​កម្ពុជា ការលើកកម្ពស់​សុខមាលភាព និង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​នៃ​ការអភិវឌ្ឍន៍​ជាក់ស្តែង​ ​នៃ​គម្រោង ដែល​យើង​បាននិងកំពុង​តែ​ប្រារព្វ​ធ្វើ​នា​ថ្ងៃនេះ ដើម្បី​ជា​ភស្តុតាង​ស្រាប់​៕./6 5