ទៅកាប់ដើមឈើភ្លាត់ស្នៀតត្រូវខ្លួនឯងរងរបួសធ្ងន់ស្រាល នៅស្រុកវើនសៃ

0

ខេត្តរតនគិរី៖ យុវជន២នាក់ទៅរំលំដើមឈើនៅក្នុងព្រៃសហគមន៍មួយកន្លែងភ្លាត់ស្នៀតដួលត្រូវខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះ

ថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំកុក ឃុំកុកព្រៅ ស្រុកវើនសៃ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ១- ឈ្មោះ សៀង ខាំវៀង ភេទប្រុសអាយុ២៥ឆ្នាំជនជាតិព្រៅ បានរងរបួសធ្ងន់
២- ឈ្មោះ គុយ ភែង ភេទប្រុសអាយុ២៩ឆ្នាំជនជាតិឡាវ រងរបួសស្រាល អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកបញ្ជូនតាមរថយន្តសង្គ្រោះយកមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។

សូមបញ្ជាក់ថា ព្រៃឈើនៅក្នុងស្រុកវើនសៃខេត្តរតនគិរីនេះ ត្រូវបានក្រុមឈ្មួញមួយចំនួនចូលកាប់ធ្វើជំនួញយ៉ាងអណាធិបតេយ្យបំផុត ពុំមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នឹងបង្ក្រាបឡើយ។ យក្ខឡោម