​ដី​ប្រ​លាន​យន្តហោះ​នៅ​ស្រុក​កោះ​ញែក ត្រូវបាន​មេ​ឈ្មួញ និង​ថ្នាក់ដឹកនាំ​ស្រុក​ឃុ​ប ឃិត​គ្នា​ចាក់ដី​អង្កន់​ជា​ផ្ល​ង់​ចែកគ្នា​ស្ងាត់ៗ​

0

ក្រចេះ ៖ ​ដី​ទីតាំង​ប្រ​លាន​យន្តហោះ​នៅ​ស្រុក​កោះ​ញែក ជា​ដី​របស់​រដ្ឋ​បច្ចុប្បន្ន​ត្រូវបាន​បែកធ្លាយ​រឿង​ថា មាន​មេ ឈ្មួញ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក​កោះ​ញែក ពុះ​អង្កន់​ចែកគ្នា​អស់​ទៅ​ហើយដោយ​ពំទាន់​មាន​សេចក្ដី រាយ ការណ៍​ច្បាស់​នៅឡើយ​ទេ​ថា តើ​មេ​ឈ្មួញ​ព្រមទាំង​អាជ្ញាធរ​ស្រុក​រក​ទីតាំង​ថ្មី​បានមក​ជំនួស​វិញ ហើយ​រឺ​នៅ តើ បញ្ហា​ខាងលើនេះ​អាជ្ញា​ធ័​រ​ខេត្ត មន្ទីរ ជំនាញ​ឬ​ថ្នាក់លើ​មានបាន​ដិ​ង​រឿងរ៉ាវ នេះដែ ឬ ទេ ? ។ ​

តាម​ប្រភព​ព​ត័​មាន​ពី​ស្រុក​កោះ​ញែក​បាន​រាយការណ៍​មក​ថា បច្ចុប្បន្ន​គេ​បានឃើញ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ សាំង កុសល់​ជាម​ន្ត្រី​យោធា​មេបញ្ជាការ គ​៣ បាន​ត្រូវរ៉ូវ​គ្នាជ​មួយ​លោក មើល សឿន​អភិបាល ស្រុក​និង​មន្ត្រី​សាលាស្រុក​ជាច្រើន​ទៀត​បាននាំគ្នា​បណ្ដែតបណ្ដោយ​អោយឈ្មោះ សាំង កុសល់ យក គ្រឿងចក្រ​ដិ​កដី​ចាក់​លើ​ទីតាំង​ប្រ​លាន​យន្តហោះ​នោះ​ពេញប្រៀប​អស់ហើយ​មិនតិចជាង ១០០០ ឡាន នោះឡើយ​។

ហើយ​បើតាម​ការ​ខ្សិ​ប​ខ្សៀវ​ពី​ត្រចៀក​មួយ​ទៅ​ត្រចៀក​មួយទៀត​ថា​ដី​នោះ​ត្រូវមាន​ចំណែក ជាមួយ​លោក​មើល សឿន អភិបាលស្រុក​កោះ​ញែក​រហូតដល់​មន្ត្រី​សាលាស្រុក​ជាច្រើន​ទៀត មាន​ចំ ណែ​កដី​នេះ​មិនតែប៉ុណ្ណោះ​សូម្បីតែ​មន្ត្រី​ប៉ុស្ដិ៍​មួយចំនួន​ក៍មាន​ឈ្មោះ​បាន​ដី​នេះដែរ​។​ប្រភព​បាន​បន្ត ទៀត ថា ដី​នេះ​មាន​ទទឹង ១៥០​ម៉ែត្រ និង​បណ្ដោយ​ជិត ១០០០​ម៉ែត្រ​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាក់ដី​ពេញ​អស់ហើយ​។ ​កាលពី​មុនគេ​ក្រាន់តែ​ដឹងថា​មានការ​ដោះដូរ​ទីតាំង​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ស្រុក​ចាក់​មាន​ទ​ហំ​៥០×130​ម៉ែត្រ​ដែល​ឈ្មួញ​យក​ទីតាំង​នេះ​ធ្វើជា​ស្ថានីយ៍​ប្រេងឥន្ធនៈ​បច្ចុប្បន្ន រីឯ​ទីតាំង​គណៈបក្ស​ថ្មី​គេ​យកទៅដាក់​ក្បែរ​សឹក​រង​ស្រុក​។

ប្រជាពលរដ្ឋ​បាននាំគ្នា​សំណូមពរ​អោយ​អាជ្ញា​ធ័​រ​ខេត្ត មន្ទីរ​ពាក់​ព​ន្ធ័​ជួយ​ចុះ​ស្រាវជ្រាវ​ពិនិត្យមើល​ទីតាំង​ដី​ប្រ​លាន​យន្តហោះ​នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម​នេះ​ផង​តើ​មានការ​អនុញ្ញាតិ​ច្បាប់​ត្រឹម​ថ្នាក់​ណាខ្លះ​បាន​ជាមាន​ភាពអនាធិបតេយ្យ​បែបនេះ ។​ប្រជាពលរដ្ឋ​បានដឹង​លឺថា ឈ្មោះ សាំង កុសល​នេះ មានការ​វិនិយោគ​ទីតាំង​ដី​ក្នុង​ផ្សារ​គឺ​ការរៀបចំ​ផ្សារ​តែប៉ុណ្ណោះ ។​

ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​ថ្នាក់លើ​អោយជួយ​ចាត់ចែង មន្ត្រី​ជំនាញ​របស់​ក្រសួង​ពាក់​ព​ន្ធ័ ជួយ​ចុះ​ស្រាវជ្រាវ​អោយឃើញ​ការពិត​ស្តីពី​មេ​ឈ្មួញ និង​មន្ត្រី​ថ្នាក់ដឹកនាំ​ស្រុក​មានការ​ឃុបឃិត​គ្នា​ឬ​យ៉ាងណា​?​។ ពាក់​ព​ន្ឋ័​និង​ការចោទប្រកាន់​ខាងលើនេះ លោក មើល សឿន អភិបាលស្រុក កោះ​ញែក នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមិថុនា​ឆ្នាំ​២០១៤​វេលា​ម៉ោង​០៩​និង​០២​នាទី អ្នកឆ្លើយឆ្លង​ព​ត័​មាន​យើង​ប្រចាំខេត្ត​មណ្ឌលគិរី ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ​នៅថ្ងៃនេះ​ព្រោះ​ទូរ​សព្ទ័​ទាក់ទង​ពុំ​ចូល​។​លោក សាំង កុសល់ នៅ​ព្រិ​ក​ថ្ងៃនេះ​ក៍​ទាក់ទង​សុំ​ការបំភ្លឺ​មិនបាន​ដែរ​។

លោក ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមិថុនា​ឆ្នាំ​២០១៤ វេលា​ម៉ោង​០៩​និង​០៦​នាទី​លោក​បាន ប្រាប់ថា ឈ្មោះ​សាំង កុសល់​នេះ លោក​បានដឹង​ត្រិ​ម​តែមាន​រៀបចំ​ដី​បរិវេណ​ក្នុង​ផ្សារ​តែប៉ុណ្ណោះ​រី​ឯកា​ចាក់ដី​លើ​ទីតាំង​ប្រ​លាន​យន្តហោះ​ពេញប្រៀប​ហើយ​បំណង​វិនិយោគ​លើ​គំរោង​អ្វី​នោះ ខេត្ត​មិន​បានទទួល​របាយការណ៍​នោះទេ​រហូតដល់​មាន​មេ​ឈ្មួញ​និង​ជួរ​ថ្នាក់ដឹកនាំ​ស្រុក​យក​ដី​នោះមក​ពុះ​ចែកគ្នា​ខេត្ត​ក៍​ពុំបាន​ទទួលបាន​ព​ត័​មាន​នេះដែរ ហើយ​ខេត្ត​និង​ចាត់ចែង​មន្ត្រី​ជំនាញ​អោយ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើ​ទីតាំង​នេះ​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕1 2 3