អភិបាលខេត្តព្រះសីហនុមានប្រសាសន៏ថា”កីឡានាំមកនូវសុខភាព សន្តិភាពនិងមិត្តភាព”

0

ខេត្តព្រះសីហនុ៖ឯឧ យន្ត មីន មានប្រសាសន៍ថា៖កីឡាពិតជាមានសារៈសំខាន់ណាស់សំរាប់នាំមកនូវសុខភាពមាំមួនសន្តិភាព និង មិត្តភាព។
ដូច្នេះសូមទាំងអស់គ្នាត្រូវចូលរួមលើកស្ទួយវិស័យកីឡាយើងអោយកាន់តែមានភាពប្រសើរឡើងនិងផុលផុសថែមទៀត។
ឯឧ យន្ត មីន ក៍បានអំពាវនាវអោយយើងទាំងអស់គ្នាត្រូវចេះផ្តួចផ្តើមបង្កើតអោយមានកម្មវិធីកីឡាអោយបានច្រើនថែមទៀតនៅខេត្តព្រះសីហនុដើម្បីជាកិត្តិយសខេត្តព្រះសីហនុផងដែរ។

ការថ្លែងងបែបនេះត្រូវបានរំលេចឡើងក្នុងឱកាសនៃការការប្រកាសបើកកម្មវិធីកីឡាវាយសីដែលសមាគមកីឡាវាយសីខេត្តព្រះសីហនុ រៀបចំការប្រកូតកីឡាវាយសីដណ្តើមពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជំនះ៧មករា ១៩៧៩.២០១៨។

ឯឧ យន្ត មីន វាយសី

 

 

លោក ថោង វីរ៉ូ អ្នករៀបចំកម្មវិធីប្រកួតវិញ្ញាសាកីឡាវាយសីនេះបានបញ្ជាក់ថា៖កម្មវិធីប្រកូតកីឡានេះដែរចាប់ផ្តើមនៅព្រឹកថ្ងៃទី០៦.រហូតដល់ថ្ងៃទី០៧ខែមករាឆ្នាំ២០១៨ នៅទីតាំងទីលានវាយសីក្នុងបរិវេណសាលាខេត្តព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯ ឧ យន្ត មីន ។
កម្មវិធីប្រកួតដណ្តើមពានរង្វាន់នេះមានក្រុមកីឡាវាយសីចំនួន០៧ក្រុមបានចូលរួមប្រកួត។
ជាមួយគ្នានេះ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុក៏បានអញ្ជើញចូលរួមវាយសីជាកិត្តិយសក្នុងកម្មវិធីនេះដែរ។ ការប្រកួតនេះមានចំនួនសរុប៤៨គូនិងបែងចែកជា៧ក្រុមតាមកំរិតអាយុផ្សេងៗពីគ្នា។
១.វាយសីទោល ៖ អាយុ១០ឆ្នាំចុះមានចំនួន៦នាក់ ,អាយុ១៥ចុះមានចំនួន០៨នាក់, អាយុ១៩ចុះមានចំនួន០៨នាក់។
២.វាយគូ៖មានក្រោមអាយុ៣០,អាយុ៣០ឡើង, អាយុ៤០ឡើងនិងអាយុ៥០ឡើង៕(ខៀវ សាវ៉ុន)

កីឡាករវ័យចំណាស់