កាំកុងត្រូលខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការទទួលទានចំណីអាហារដែលហួសឌឺឡេដល់សិស្សានិសិស្សក្នុងវិទ្យាល័យជប់វ៉ារី

0

ឃិន គន្ធា    :បន្ទាយមានជ័យៈ អប់រំនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃការទទួលទានចំណីអាហារដែលហួសថ្ងៃកំណត់ និងខូចគុណភាពដល់សិស្សានុសិស្សជិត៧០០នាក់ក្នុងវិទ្យាល័យជប់វ៉ារីស្រុកព្រះនេត្រព្រះ មន្រ្តីជំនាញកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០១៨នេះ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹង ផងដែរថាការដែលចុះផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលាគឺដើម្បីផ្តល់នូវចំណេះដឹងនិងវិធានការការពារក្នុងទិញផលិតផលចំណីអាហារមកទទួលទានពិសេសបង្ការហានិភ័យផ្សេងៗដែលផ្តើមឡើងពីចំណីអារហារ។
មន្ត្រីជំនាញនិងមន្ត្រីសហការបានធ្វើការដកហូតផលិតផលចំណីអាហារ មានកំទេចមីកញ្ចប់និងទឹកក្រូចដបហួសសុពលភាពជាច្រើនដបពីអ្នកលក់ក្នុងសាលារៀនមួយនេះដាក់និងបើកលក់រាយអោយសិស្ស ។លោកក៏បានធ្វើការអប់រំអោយអ្នកលក់បញ្ឈប់ទិញមកលក់អោយសិស្សតទៅទៀត និងបង្រៀនពួកគាត់អោយចេះមើលថ្ងៃខែផលិតនិងថ្ងៃខែផុត កំណត់ប្រើប្រាស់។
លោក ជឹម ឧត្តរ៉ូ អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានហាមផ្តាច់មិនអោយទិញផលិតផលចំណីអាហារណាដែលហួសសុភាពប្រើប្រាស់ កំប៉ុងផលិតផលដែលកំពិត ប៉ោង គ្មានស្លាកសញ្ញាត្រឹមត្រូវ ។ កន្លងមកបងប្អូននិងក្មួយៗតែងតែយល់ច្រឡំថាអាស៊ីដដបរូបទន្សាយជាទឹកខ្មេះរូបទន្សាយគឺមិនមែនជាទឹកខ្មេះរូបទន្សាយទេវាជាអាស៊ីដដែលគេយកទៅប្រើប្រាស់សម្រាប់បោកគក់និងប្រើប្រាស់ក្នុងរោងចក្រប៉ុណ្ណោះ ដូច្នេះគួរតែឈប់យល់ច្រឡំទៀតទៅនិងឈប់ប្រើប្រាស់ក្នុងចំណីអាហារព្រោះវាបង្កហានិភ័យខ្ពស់ដល់សុខភាព។

មួយវិញទៀត ក៏កុំទទួលទានកំទេចមីកញ្ចប់ព្រោះវាជាផលិតផលដែលហួសឌឺឡេហើយត្រូវអ្នកលក់ធ្វើការវេចខ្ចប់ជាថ្មី។
លោកបន្តថាចំពោះអាហារដែលហាមឃាត់ទាំងនេះបើសិនជាយើង ទទួលទានវាគឺវាអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនឹងអាចអោយយើងស្លាប់បាន៕ដោយ៖ឃិន គន្ធា