​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រអែម​ខាងត្បូង និង​ភូមិ​សុខ​សែន​ជ័យ ឃុំ​កន្ទួត ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​

0

ព្រះវិហារ៖ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា បាន​មានប្រសាសន៍ថា យុទ្ធនាការ​ដ៍​ធំ​នេះ ជា​ប្រវត្តិសាស្ត្រ នៃ​ការអនុវត្ត​នយោបាយ ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង និង​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺជា​ជំហាន​ថ្មី​មួយទៀត នៃ​ការកែ​ទំរង់​ដីធ្លី​ដ៍​ស៊ីជម្រៅ ដើម្បី​ដោះស្រាយ​ស្ថានភាព នៃ​ការកាន់កាប់​ដីធ្លី​ឱ្យមាន​សុវត្ថិ​ភាពរឹងមាំ ធ្វើអោយ​កសិករ​មាន​ដី​កសិកម្ម ដើម្បី​ធ្វើ​អាជីវកម្ម​លើក​កំពស់​ជីវភាព​រស់នៅ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

យុទ្ធនាការ​នេះ​បានបង្ហាញ​អោយឃើញ​កាន់តែច្បាស់ ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការងារ​វិស័យ​ដីធ្លី ស្មារតី​ទទួលខុសត្រូវ​របស់​រា​ជ​រដ្ឋាភិបាល ចំពោះ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ជា ពិសេស​ប្រជាពលរដ្ឋ​ជា​កសិករ​នៅតាម​ជនបទ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា អសកម្ម និង​អវិជ្ជមាន​ជុំវិញ​បញ្ហាដីធ្លី ។ ​

ឯកឧត្តម​បាន​បន្តទៀតថា ខេត្តព្រះវិហារ​បាន​ប្រា​រព​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ២៣​លើក​រួចមកហើយ ហើយ​ឯកឧត្តម​ក៍បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ នឹង​ការយកចិត្តទុកដាក់ របស់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​រៀបចំ​កិច្ចដំណើរការ​នៃ​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាព ថ្មី​លើ​វិស័យ​ដីធ្លី​របស់​រាជរដ្ឋាភិបាល នៅ​គ្រប់​ក្រុង ស្រុក គោលដៅ​របស់​ខេត្ត ទៅតាម​ជំហាន​ការងារ​

នីមួយៗ តាំងពី​ការវាស់វែង​ទីតាំង​តំបន់​ដែលមាន​ការពាក់ព័ន្ធ ការវាស់វែង​ក្បាលដី​និ​មួយៗ ការ​ស្រង់​ទិន្ន័យ​ក្បាលដី ការ បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ទិន្ន័យ​នៃ​ក្បាលដី​ទាំងអស់​ក្នុង​ទីតាំង​និ​មួយៗ​ក្នុង​រយៈពេល ៣០​ថ្ងៃ សម្រាប់​ទុក ពេល​អោយ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ សុំ​កែតម្រូវ​ទិន្ន័យ រហូត​បានបញ្ចប់​រយៈ​ពេល​បិទ​ផ្សាយ ជា​សាធារណៈ និង​អាច​ប្រារ​ព​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជា​បន្តបន្ទាប់​ផងដែរ ។​ ​

ឯកឧត្តម ក៍បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានទទួល​ប័ណ្ណ​កម្ម​សិទ្ធ ចាប់ពី​ថ្ងៃនេះ​តទៅ បងប្អូន​ទាំងអស់​គឺជា​ម្ចាស់​ដី​ពេញលក្ខណៈ ហើយ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​មាន សិទ្ធ​ប្រើប្រាស់​អាស្រ័យ​ផល និង​ចាត់ចែង​ដី​របស់ខ្លួន​ផ្តាច់មុខ និង​ទូលំទូលាយ កុំអោយ​យក​ដី​នោះ​ទៅប្រើ ប្រាស់ ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​បាន​ហាមឃាត់ ។​ ​

ដោយឡែក​ប្រជាពលរដ្ឋ គឺ​ពួកគាត់​មានការ​ត្រេកអរ​សប្បាយរីករាយ ដោយបាន​ទទួល​ប័ណ្ណ​កម្ម​សិទ្ធ​ដី ធ្លី​ស្របច្បាប់ នឹង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និ​ច្ជ​កាល​សម្តេច​តែងតែ​គិតគូរ​យកចិត្ត ទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ជាក់ស្តែង​ដូចជា​ថ្ងៃនេះ​ស្រាប់ ៕  ដោយ ឈឿង ចាន់ 1 2 5 6 8