​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​អំណោយ​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​

0

ព្រះវិហារ៖ ​ ​នៅ​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​មាន​ពិធី​ប្រគល់​និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​របស់​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ី គី​រី ស្នងការ​នគរបាល​ខេត្ត​នឹង​អស់លោក​តំណាង​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង​ចូលរួម​ប្រគល់​ផងដែរ ។​ ​ ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​

មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​និង​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​នោះ​ថាៈ ក្រុមហ៊ុន​រូ​យ​ហ្វេ​ង​គឺជា​ក្រុមហ៊ុន​របស់​ចិន​ដែល​បានមក​បណ្តាក់ទុន​វិនិយោគ​ដំណាំ​អំពៅ​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ កន្លងទៅ​ក្រុមហ៊ុន​បាន​ជួយ​ធ្វើ​ផ្លូវ​ជីក​អណ្តូងទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​សង្កែ​ពីរ និង​ឃុំ​ម្លូព្រៃ​ពីរ ថ្ងៃនេះ​ក្រុមហ៊ុន​បានផ្តល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ពីរ​គ្រឿង​ទៀត​ដល់​ស្នងការ​នគរបាល​ខេត្តព្រះវិហារ ។

ឯកឧត្តម​ក៍បាន​បន្ត​ទៀតថាៈ នៅ​ស្នងការ​នគរបាល​ខេត្ត​យើង​មាន​រថយន្ត​ទាំងអស់​៤​គ្រឿង ចំនួន​នេះ​មិនអាច​តាម​តំរូវ​ការដែល​យើង​ចង់​បានទេ យើង​នឹង​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ជូ​យ​បន្ថែមទៀត​ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង ហើយ​យើង​នឹង​ជួយ​ជនរងគ្រោះ​ដោយ​អគ្គីភ័យ​បាន​ឲ្យ​ទាន់ពេលវេលា​ជៀសវាង​ឲ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត និង​ទ្រព្យសម្បត្តិ ។ កន្លងទៅ​នៅក្នុង​ខេត្តព្រះវិហារ​ធ្លាប់មាន​អ​គី្គ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ករណី តែ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ជួយ​ពន្លត់​ទាន់ពេលវេលា ។​001 002 003 004 005 006