លោកស្រី​ម៉ែន សំអន​៖ ស​មាគ​នារី​កម្ពុជា និង​វៀតណាម នូវតែ​បន្ដ​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វប្បធម៌​

0

​ ​ភ្នំពេញ​៖ ស​មាគ​នារី​កម្ពុជា ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​រីកចម្រើន​នា​ថ្ងៃ​អនាគត ទាំង​នៅក្នុង​ឆាកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត យោធា និង​វប្បធម៌ បន្ទាប់​សមាជិកសមាគម​នារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ បាន​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ផ្លាស់ប្ដូរ​ដំ​ណេះ​ដឹង ពីគ្នា​ទៅវិញទៅមក នៅ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម អស់​រយៈពេល​៤​ថ្ងៃ​រួចមក​។

នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោកស្រី ម៉ែន សំអន ឧ​ប​នាយ​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍​ក្នុង​ដំណើរ​និ​វត្ដ​មក​មាតុប្រទេស​វិញ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ។ លោកស្រី​ម៉ែន សំអន បាន​បញ្ជាក់ថា​៖ ប្រទេស​កម្ពុជា និង​វៀតណាម ជា​ប្រទេសជិតខាង ដែលមាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី និង​ជា​យុទ្ធសាស្ត្រ​ដ៏​យូ​លង់​មកហើយ​។

ប្រទេស​ទាំងពីរ បាន​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​នយោបាយ ការទូត យោធា និង​សេដ្ឋកិច្ច​។ ដោយឡែក​ក្នុង​វិស័យសេដ្ឋកិច្ច យើង​បាន​ពង្រីក​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម វិនិយោគ ទេសចរណ៍ និង​ការទាក់ទង​រវាង​បណ្តា​ខេត្ត​តាម​ព្រំដែន​យ៉ាងសកម្ម​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅ​ឆ្នាំ ២០១៣ គឺមាន ៣.៤៣ ពាន់​លាន​ដុល្លារ និង​គ្រោង​កើន​ដល់ ៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​។ វៀតណាម​ជា​ប្រទេស​ដែល​ដាក់ទុន​វិនិយោគ​ធំជាងគេ​ទី​៥​នៅ​កម្ពុជា ដែល​មកទល់នឹង​ឆ្នាំ ២០១៣ មាន​ទំហំ​វិនិយោគ ជាង ៣ ពាន់​លាន​ដុល្លារ លើ​គម្រោង​វិនិយោគ​១២៨ គម្រោង​។​ ​លោកស្រី​បាន​បន្ដទៀតថា​៖ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ផ្តល់នូវ​ការឧបត្ថម្ភ គាំទ្រ​យ៉ាងច្រើន​ដែល​មិន អាច​កាត់ថ្លៃ​បាន​ដល់​កម្ពុជា គ្រប់​ដំណាក់កាល​។ ដោយឡែក​សហព័ន្ធ​នារី​វៀតណាម ក៏បានផ្តល់​នូវ​ការគាំទ្រ ទាំង​ស្មារតី និង​សម្ភារៈ​ដល់​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

ជំនួយ​ទាំងនេះ​បានផ្តល់​លទ្ធភាព​ដល់​សមាគមនារី​កម្ពុជា ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​បណ្តុះបណ្តាល និង​ការងារ​អភិវឌ្ឍន៍​។ សមិទ្ធផល​នៃ កិច្ចសហប្រតិបត្តិការ រវាង​សមាគមនារី នៃ​ប្រទេស​យើង​ទាំងពីរ​ពិតជា មិនអាច​កាត់ផ្តាច់​បាន​ពី​ការយកចិត្តទុកដាក់​និង​ការឧបត្ថម្ភ គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំងពីរ ដែលជា​និច្ច​ជា​កាល​តែង​ចាត់ទុកថា មានតែ​ការរួមសាមគ្គីគ្នា​ជា​ធ្លុង​មួយ ទេ​ទើប​អាច​ជំនះបាន​គ្រប់​ឧបសគ្គ និង​ទទួលបាន​វឌ្ឍនភាព​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី​ក៍បាន​អគុណ​ដល់​សមាគមនារី​វៀតណាម ចំពោះ​ទំនាក់ទំនង ដ៍​ល្អ​ជាមួយគ្នា ក្នុង​បំណង ដើម្បី​រឹតចំណង​មិត្តភាព​សហ​ប្រតិបត្តិការ​រឹងមាំ​ដែល ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ចម្រើន​ទូលំទូលាយ និង​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ សមាគមនារី​នៃ​ប្រទេស​យើង​ទាំងពីរ នឹង​ខិតខំ​ថែរក្សា ពង្រឹង​ចំណង​សាមគ្គីភាព​នេះ ឲ្យ​ស្ថិតស្ថេរ​យូរអង្វែង​សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​វិបុលភាព​របស់​ប្រជាជន​យើង​ទាំងពីរ​៕ ដោយ​៖ សំរិតa1 a2 a3 a4