​ផ្អើល​សម​ត្ត​កិច្ច​1​ខណ្ឌ​សែន​សុខ​ដោយសារ​ប្រជា​ពលរ​ដ្ធ​ឃើញ​ខ្មោច​អណ្ដែត​ទឹក​

0

​រាជធានី​ភ្នំពេញ​៖ មានការ​ភ្ងា​ក់​ផ្អើល​មួយ​ការ​ពី​វេលា​ម៉ោង​10​និង​30 នាទី​ថ្ងៃទី​18 ខែមិថុនា ឆ្នាំ​2014 នៅ​ចំណុច​ប្រឡាយ​បឹង​ឈូក​ខាង​ត្ប​ង​បុរី​ហ្គ្រែ​ន​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​ស្ត្រី​2​នាក់​បាន​ចុះទៅ​បេះ​ផ្លែ​ឈូក​ក្នុង​បឹង​ហើយក៍​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ហើម​ស្អុយ​។ បើតាម​ការ​រៀ​រាប់​របស់​ស្ត្រី​ឈ្មោះ វណ្ណ គ​ន្ធា ភេទ​ស្រី អាយុ​37 ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុងការ​ដ្ធា​ន​សំណង់​បុរី​វិមាន​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ដូន​ដៀវ ឃុំ​ច័ន្ទ​ស ស្រុក​សូត្រ​និគម​ន័ ខេត្តសៀមរាប បាន​រៀបរាប់​អោយដឹងថា​៖ មុនពេល​កើតហេតុ​នាង​និង​ស្ត្រី​ម្នាក់ទៀត​បាននាំគ្នា​ចុះទៅ​បេះ​ផ្លែ​ឈូក​នៅក្នុង​បឹង​ដែល​មានទឹក​ជំរៅ​ត្រឹម​ចង្កេះ​ពេលដែល​នាង​កំពុងតែ​ដើរ​បេះ​ផ្លែ​ឈូក​

ដល់​កណ្ដាល​បឹង​ស្រាប់តែ​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេក​ផ្ងារ​អណ្ដែត​លើទឹក​មាន​សភាព​ហើម​ពេលដែល​នាង​ឃើញ​ហេតុការណ៍​បែបនេះ​ធ្វើអោយ​នាង​ភ័យ​តក់​ស្ល​ត់​យ៉ាងខ្លាំង​ហើយក៍​នាំគ្នា​រត់ឡើង​មកលើ​គោក​វិញ​យក​រឿងនេះ​ទៅប្រាប់​ប្រជា​ពលរ​ដ្ធ​ដែល​នៅ​ជិត​ក​ន្លែ​កើតហេតុ​នេះ​ប្រជា​ពលរ​ដ្ធ​ក៍បាន​ទូរ​សព្ទ័​ប្រាប់​សម​ត្ត​កិច្ច​ពី​ហេតុ​ការ​ខាងលើនេះ​ពេលដែល​សម​ត្ត​កិច្ច​ខណ្ឌ​សែន​សុខ​ទទួលបាន​ដំណឹង​នោះ​ហើយក៍​នាំគ្នា​ផ្អើ​រ​

ពេញ​មួយ​ខណ្ឌ​ហើយក៍​បាននាំគ្នា​ចុះ​ទៅដល់​កន្លែងកើតហេតុ​ខាងលើនេះ​ពេលដែល​សម​ត្ត​កិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយក៍​បាន​សួរនាំ​ស្ត្រី​ដែល​បានឃើញ​ហេតុ​ការ​ខាងលើនេះ​ហើយក៍​បាន​រាយ​ការណ៍​ទៅ​នគ​បាលច​ក្ខុ​ដើម្បី​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​អ្វីដែល​គួរអោយ​ហួសចិត្ត​នោះ​គឺ​បន្ទាប់ពី​សម​ត្ត​កិច្ច​គ្រប់​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​នោះ​ក៍​បានអោយ​ស្ត្រី​ដែល​ប្រទះឃើញ​សាកសព​នោះ​

អណ្ដែត​ទឹក​នោះ​ជួយ​ចុះ​រក​កន្លែង​ដែល​ប្រទះឃើញ​នោះ​ម្ដងទៀត​ដោយ​ប្រើពេល​វេលា​អស់​រយះពេល​ជាង​1​ម៉ោង​ក៍​នៅតែ​មិនឃើញ​សាកសព​អណ្ដែត​ទឹក​នោះ​ធ្វើអោយ​សម​ត្ត​កិច្ច​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​ហើយ​ក៍ស​ន្នី​ដ្ថា​ន​ថា ករណី​ខាងលើនេះ​គឺជា​ករណី​ខ្មោចលង​។ បើតាម​ការ​អោយដឹងពី​ចាស់ទុំ​ដែល​នៅ​ម្ដុំ​កន្លែងកើតហេតុ​នោះបាន​និយាយ​ប្រាប់ថា បឹង​ឈូក​មួយ​នេះ​មាន​ខ្មោចលង​ទាំង​កណ្ដាល​ថ្ងៃជា​ញឹកញាប់​ណាស់​។ សម​ត្ត​កិច្ច​នគ​បាល​ខណ្ឌ​សែន​សុខក៍​បាននាំគ្នា​ត្រឡប់​ទៅវិញ​រៀងៗ​ខ្លួន​ទាំង​ហួសចិត្ត​៕ ​image (2) image (4) image image (3)