បន្ទាយមានជ័យ៖ ប្រហិតខូចគុណភាព និង ជាតិគ្លុយកូស្ស៊ីរ៉ូ រួមទាំងទំនិញគេចពន្ធមួយចំនួនដែលជិះ រថយន្ត របស់ក្រុមហ៊ុនដឹកអ្នកដំណើរប្លូប៉ឺស ត្រូវបានកម្លាំងនគរបាលប្រឆាំងបទ
ល្មើសសេដ្ឋកិច្ចស្ទាក់ឃាត់នាថ្ងៃទី២១ខែមករាឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចំណុច ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ។នៅថ្ងៃទី២២ខែមករាឆ្នាំ២០១៨ បានបង្កើតគណៈកម្មាធិការចុះមានស្ថាប័នអយ្យការ សាលាដំបូងខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ថា៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនប៉្លូប៊ឺស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C.8811ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ដោយសង្ស័យ ដឹកទំនិញគេចនិងទំនិញ ខុសច្បាប់ ។ហើយនៅថ្ង្ងៃទី២២ខែមករា ឆ្នាំ២០១៨នេះ យើងបានបង្កើតគណៈកម្មាធិការចំរុះមានស្ថាប័នអយ្យការ សាលាដំបូងខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ ក្នុងនោះរកឃើញ មានប្រហិតសាច់មាន់ខូចគុណភាពនិងការទុកដាក់វេចខ្ចប់ខុស លក្ខណៈបច្ចេកទេស ចំនួន៥៥ការុង ទម្ងន់ ១.៧៦០ គ.ក្រ ធុងពណ៌ផ្ទុកជាតិគ្លុយកូស្ស៊ីរ៉ូ ចំនួន១៥០ធុង និង ទំនិញសង្ស័យគេចពន្ធបាយក្តាំងនាំចូលមកពីប្រទេសថៃ ជាច្រើកេស និងសម្លៀបំពាក់ច្រកក្នុងការុងមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បាន បញ្ជាក់ថា៖ចំពោះប្រហិតខូចគុណភាពទាំង១.៧៦០គ.ក្រ ត្រូវបានសម្រេចយកទៅធ្វើការដុតបំផ្លាញ ចំពោះជាតិគ្លុយកូស្ស៊ីរ៉ូ ចំនួន១៥០ធុង រក្សាទុក ក្នុងជំនាញសាខាកាំកុងត្រូល ស្នើសុំការអនុញាតិពីលោកព្រះរាជអាជ្ញារងចំនួន១ធុង ដើម្បីធ្វើពិនិត្យនៅឡាបូ រកសារជាតិ ពិតប្រាកដនិងផ្តល់ព័ត៌មានតាមក្រោយថាជាសារជាតិអ្វីពិតប្រាសកដនោះ ។ចំពោះខោអាវនិងបាយក្តាំង គឺរក្សាទុករងចាំការម្ចាស់ទំនិញចូលខ្លួនមកដោះស្រាយប្រសិនគ្មានបង់ពន្ធតម្រូវឲ្យបង់ពន្ធនិងប្រគល់ជូនម្ចាស់វិញ៕ដោយ៖ឃិន គន្ធា