ឯកឧត្តម គង់ វិមាន ចំណាយ​ថិ​ការ​ផ្ទាល់​សាងសង់​ផ្ទះមួយ​ខ្នង​ដល់​គ្រួសារ​ក្រីក្រ​កូន​១៤​នាក់

0

កំពង់ធំ​៖ ក្រោម​ការយកចិត្តទុកដាក់ ចំពោះ​គ្រួសារ​ក្រីក្រ លំបាក​តោកយ៉ាក របស់​គ្រូ​សារ​មួយ ស្ថិតនៅក្នុង​សភាព​ស្ទើរតែ​ជួយ​ខ្លួនឯង​ពុំបាន ត្រូវបាន​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​ក្រុមគ្រួសារ បាន​មានការ​អាណិតអាសូរ ដល់​ជនក្រីក្រ ទើបបាន​ចំណាយ​ថវិការ​របស់​ឯកឧត្តម ផ្ទាល់​ដើម្បី​សាងសង់​ផ្ទះ មួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​នាង​ស​ល្ងាច ឃុំ ស​ល្ងាច ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

​ផ្ទះមួយ​ខ្នង​ត្រូវបាន​សាងសង់​ជូន​ក្រួសារ​ជនក្រីក្រ កំពុងតែ​ត្រូវបាន​សាងសង់ឡើង ដែលមាន​ទទឹង​៥ ម៉ែត្រ បណ្តោយ​៦ ម៉ែត្រ សង់​អំពី​ឈើ ជញ្ជាំង​ក្តា ប្រកស​ង្ខី ជន​ដល់​គ្រួសារ​របស់លោក ឡា​ច ផាត អាយុ ៥៥​ឆ្នាំ ជា​ជនពិការ មុខរបរ​កម្មករសំណង់ ប្រព​ន្ឋ​ឈ្មោះ ខន ខា អាយុ ៤៥​ឆ្នាំ មុខរបរ​ជា​កម្មករ​ធ្វើ​ឥដ្ឋ មានកូន​១៤​នាក់ បច្ចុប្បន្ន​នៅរស់ ១០​នាក់ ប្រុស​៧ ស្រី​៣​នាក់ ។​ ​

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ជិតខាង​បាន និយាយថា គ្រួសារ​នេះ​ពិតជា​ក្រីក្រ​ដល់​លំដាប់​មែន គឺ​ពុំមាន​ដីស្រែ ឬ​ដីចំការ​នោះទេ និង​ពុំមាន​មុខរបរ​ពិតប្រាកដ ពេលខ្លះ​ដើរ​ស៊ីឈ្នួល​គេ ពេលខ្លះ ទៅធ្វើ​កម្មក​ត​សំណង់ តែដោយសារ​មានការ​អាណិតអាសូរ ពី​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ទិញ​ដី​ធ្វើ​ផ្ទះ​ឲ្យ​នៅ សម្រាប់​ចិញ្ចឹម​កូនៗ​ទាំង​១០​នាក់ ។​

​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ដោយ​យល់ឃើញ​ភាព​តស៊ូ​អត់ធ្មត់ សព្វ គ្រប់បែបយ៉ាង ទោះជា​មេ​គ្រួសារ​នេះ ជា​ជនពិការ​ក្តី ក៏​លោកពូ​មិន​ដែក​រុញ​រា​ចុះចាញ់ និង​ស្តី​ប​ន្តោ​ស​ព្រហ្ម​លិខិត​ដែរ គឺមាន​ចិត្ត​អំណត់​អត់ធ្មត់ តស៊ូ​ចិញ្ចឹម​កូនចៅ​ឲ្យ​នៅក្រោម​ការគ្រប់គ្រង​តាម​លំនាំ​បែបបទ​គ្រួសារ ជាពិសេស​ដោយ​សំឡឹង​ឃើញ​ភាព ក្លាហាន និង​ឧស្សា ទើប​មានគំនិត​ចង់​លើកស្ទួយ​ជីវភាព​របស់គាត់ ដោយ​សាងសង់​លំនៅដ្ឋាន​ជូន​គាត់ ឲ្យ​បាន​សមរម្យ ដែល​និង​ត្រូវបាន​ចំណាយ​ថវិការ​សាងសង់ ប្រមាណ​ជាង ៨​លាន​រៀល ដោយមាន​ការជួយ​សាងសង់ ដោយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង និង​មន្ត្រី​សាលា ស្រុក​ស្ទោង ខណៈ​នេះ​សាងសង់​បាន ៥០%​ហើយ ។​

អ្នក​មីង ខន ខា បាន​អគុណ​ដល់​ឯកឧត្តម គង់ វិមាន និង​ក្រុមគ្រួសារ ដែល​បាន​អាណិតអាសូរ ដល់​គ្រួសារ របស់គាត់ ដោយ​ក្តីរំភើប​ត្រេ​ត​អរ​និយាយ​មិន​ចេញ សំលេង​ខ្សាវៗ សម្រក់​ទឹក​ភ្លែ​ក អួលដើមករ ដោយ​ភាព ត្រេ​ត​អរ​ខ្លាំងពេក ដែល​មិន​នឹកស្មានថា ក្នុង​មួយជីវិត​នេះនិង​បាន​ផ្ទះ​នៅ​សមរម្យ​នឹង​គេ ធ្លាប់តែ​នាំ​ក្រុមគ្រួសារ រស់នៅក្នុង​ខ្ទម​ក​ន្លះ​ជីវិត​មកហើយ ។​ ​Image7 Image8 Image9 Image10 Image11 Image13 Image14