​លោក តាំង​គឹម រិ​ទ្ធ​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​បញ្ជា​រថយន្ត​ដេ​ញ​បំ​បុក​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​រត់​ជាន់ជើងគ្នា

0

​បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៤​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​លោក កឹម សុខា និង​អ្នកតំណាងរាស្ត្រ​ប្រមាណ​ជាង​២០​នាក់​បាន​ចុះសួរសុខទុក្ខ​ដល់​ប្រជា​ពលករ​ដែល​ត្រូវបាន​កង​ទាហាន​ថៃ​ដឹក​មក​ចោល​នៅ​ព្រំដែន​ប៉ោយប៉ែត ។​សកម្មភាព​ភ្ញាក់ផ្អើល​នោះ​គឺ​ផ្តើមចេញពី​លោក​តាំង គឹម​រិ​ទ្ធ សមាជិក​ក្រុង​ប្រឹក្សា​ក្រុង​ប៉ោយប៉ែត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជា​ឲ្យ​រថយន្ត​ដឹក​ពលករ ដេញ​បំ​បុក​អ្នកតំណាងរាស្ត្រ​និង​ប្រជាពលរដ្ឋ​ដែល​មក​អមដំណើរ​រប​ស់លោក​កឹម​សុខា ប៉ុន្តែ​ពុំមាន​នរណាម្នាក់​រងរ​បួស​ដោយ​ការដេញ​បំ​បុក​នោះឡើយ ។​

លោក តាំង គឹម រិ​ទ្ធ​ត្រូវបាន​គេ​រាយ​ការ​ណ៏​មក​ថា​៖​ជា​អ្នក​បាន​ទិញ​ដី​សាលក្រម​ប្រឡាក់​ឈាម​នៅ​តំបន់​ដីស​នា​ឆ្នាំ​២០០៥​នៅឯ​ក្រុង​ប៉ោយប៉ែត​នោះ​ផងដែរ ហើយ​ដី​នោះ​ត្រូវបាន​លោក​តាំង​គឹម​រិ​ទ្ធ​កំពុងតែ​ពុះ​ល្វែង​លក់ ទាំង​ជនរងគ្រោះ​មិនទាន់​ទទួលបាន​សំណង​គ្រប់គ្នា​នៅឡើយ យាង​ណាក៏ដោយ​គេ​នូវ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា​៖​ដី​នោះ​នឹង​មានរឿង​ម្តងទៀត​ឬ​អត់​នោះទេ ។ ​

គួររំលឹកថា​៖​មូល​ហេតុដែល​បុគ្គល​តាំង​គឹម​រិ​ទ្ធ​បញ្ជា​ឲ្យ​ឡាន​ដឹក​ពលករ​ដេញ​បុក​អ្នកតំណាងរាស្ត្រ​នោះ​គឺ​ដោយសារតែ​ឃើញ​ពលករ​ជាច្រើន​រយ​នាក់​បាន​លើកដៃ​ស្វា​គម​ន៏​លោក​កឹម​សុខា​ខណៈ​លោក​ចុះទៅ​សួរសុខទុក្ខ​ជាមួយ​ពួកគេ​នោះ ។​នៅ​ព្រឹក​មិញ​នេះ​លោក​តាំង គឹម​រិ​ទ្ធ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ពាក់​ព​ន្ធ័​និង​លោក​បញ្ចេញ​កាយវិការ​បញ្ជា​ឡាន​ដេញ​បំ​បុក​អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​នោះ ។​ ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នា​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៤​នោះ លោក កឹម​សុខា​បាន​លើកឡើងថា​៖​អំពើ​រារាំង​និង​ការបំភិតបំភ័យ​ទាំងនេះ​គឺជា​ទម្លាប់​របស់​គណបក្ស​ប្រជាជន​ទៅហើយ លោក​បន្តថា​៖​នេះ​ជាការ​ដើរ​ខុសផ្លូវ​ម្តង​ហើយ​ម្តងទៀត​របស់​បក្ស​កាន់អំណាច ។

ជាមួយគ្នានេះដែរ​លោក​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​រិះគន់​ក្រុម​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត​ថា​មិនចេះ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​សម្រាប់​ពលករ ។​ ជាទី​បញ្ច​ប់លោក កឹម​សុខា បាន​ធានា​ផ្តល់​ប្រឹក្សា​ជូន​ពលករ​ខ្មែរ​ដែល​ចង់ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ ក្នុងនោះ​គណបក្ស​សង្គ្រោះ​ជាតិ​ធានា​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ពលករ​ណា​ដែល​ខ្វះខាត លោ​កថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹងដាក់​ស្នាក់​ការទទួល​ចុះឈ្មោះ​ពលករ​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​ប៉ោយប៉ែត​តែម្តង ។​ Kim 1 kim 3