នគរបាល​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​នៅក្នុង​ស្រុក​ស្នួល​

0

​ខេត្តក្រចេះ​៖ ជនសង្ស័យ​ចំនួន​២​នាក់​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន គឺ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្នួល ចាប់​ឃាត់ខ្លួន ជាមួយនិង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ខ​ណះ ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ថ្នាំញៀន​។​ ​ប៉ូលិស​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ការចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​គឺ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៧​ខែ មិថុនា នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ក្បាល ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។

ក្នុង​ការចុះ​ចាប់​បង្ក្រាប​គឺ​ស​ត្ថ​កិច្ច បាន​ឆែក ឆេរ​រកឃើញ​មាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​ធំ និង​៥​កញ្ចប់​តូច​រួម​និង វត្ថុតាង​មួយចំនួនទៀត​។​ ​អធិការនគរបាល​ស្រុក​ស្នួល លោក​វរៈ​សេនី​យ៏​ត្រី ចាន់ សុ​គីម បាន​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​ទាំងពីរ​នាក់ ១.​ឈ្មោះ អ៊ុក រិ​ទ្ឋី អាយុ​២៥​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ កែម ម៉េង ឈាង អាយុ​២១​ឆ្នាំ ជនសង្ស័យ​ទាំងពីរ​នាក់​មាន​ទីលំនៅ​ក្នុង ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយពី​កម្លាំង​ជំនាញ​បានធ្វើ​ការអង្កេត​លើ​មុខសញ្ញា ជន​ទាំងពីរ​នាក់​នេះ​បាន​ច្បាស់​រួចមក លោក​ក៏​សុំ​គោល​ការ​ណ៏​ឈានដល់​ការឃាត់ ខ្លួន​តែ ម្តង​។​ ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត លោក កែវ ចាន់​ធី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កម្លាំង​នគរបាល​ស្រុក​ស្នួល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ នៅ​រសៀល ថ្ងៃទី​១៨ មិថុនា នេះ គឺ​កម្លាំង​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​ថ្នាំ ញៀន​ដែល​បាន​ចាប់​រឹបអូស​ពី​ជនសង្ស័យ ហើយ​ពិនិត្យឃើញថា គឺ​សុ​ទ្ឋ​សឹង​តែមាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​ទាំងអស់​៕ ​10434141_238511256343908_1894607437356437903_n 10440895_238511253010575_5055955469234646657_n