នាវាចំបាំង​ជប៉ុន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ​

0

ខេត្ត​ព្រះសីហនុ ​នៅវេលា​ម៉ោង ៨ និង​១៥​នាទី ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ នាវាចំបាំង​ជប៉ុន ឈ្មោះ JS KUNISAKI (LST 4003) បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ចូលរួម​ក្នុង​លំ​ហាត់ Pacific partnership ប្រចាំឆ្នាំ​២០១៤​មាន​រយះពេល​៨​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០១៤ ផ្តោត​សំខាន់​លើ​ការសហការ​ផ្នែក​សុខាភិបាល និង​សកម្មភាព​សាងសង់​ជាច្រើន​ជាមួយ​ប្រជាជន​កម្ពុជា ។​

នាវាចំបាំង​ជប៉ុន​ឈ្មោះ JS KUNISAKI (LST 4003) មាន​ប្រវែង ១៨៧​ម៉ែត្រ ទទឹង ២៥.៨​ម៉ែត្រ ជំរៅ​ទឹក​៨.៥​ម៉ែត្រ និង​មាន​ទម្ងន់​ផ្ទុក ៨៩០០​តោន ។ បេសកម្ម Pacific partnership គឺ​ធ្វើ​នៅ​តំបន់​អ​ស៊ី ដែលមាន​០៤​ប្រទេស ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ចុងក្រោយ​ក្នុង​បេសកម្ម លោក​អនុ​សេនី​យ៌​ឯក Pacific Portnership 2014 ។

បេសកម្ម​ក្នុងប្រទេស​កម្ពុជា ដែលមាន​ក្រុម​គ្រួ​ពេទ្យ​ចំរុះ​ជាតិ​សាស​ន៌​មកពី​ប្រទេស​អាមេរិក អូស្ត្រាលី និង​ជប៉ុន ចំនួន​១១០​នាក់ ដើម្បី​សហការ​បំពេញការងារ​ជាមួយ​អ្នកជំនាញ​សុខាភិបាល និង​កងយោធពល​ខេមរភូមិន្ទ នៃ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​វេជ្ជសាស្ត្រ ទន្តពេទ្យ និង​ចក្ខុពេទ្យ ដែល​នឹងធ្វើ​នៅតាម​តំបន់​គោលដៅ​ក្នុង​ខេត្ត​ព្រះសីហនុ តាកែវ កំពត ។

លើសពីនេះ​ក៌​មាន​សេវាកម្ម​បសុពេទ្យ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​កោះរុង និង​តំបន់​មួយចំនួនទៀត​ក្នុង​ខេត្ត​ព្រះសីហនុ ។ ​បេសកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៌​ជំនាញ​ពីគ្នា​ទៅវិញទៅមក ទាំង​នៅ​ភ្នំពេញ ក៌​ដូច​នៅ​ក្រុងព្រះសីហនុ និង​មាន​ក្រុម​ឥ​ន្ត្រី​ប្រចាំ​នាវា​របស់​សហរដ្ឋអាមេរិក និង​ប្រគុំ​ឥ​ន្ត្រី​ជា​សា​ធា​រណះ​មួយ​នៅ​ក្រុងព្រះសីហនុ អោយ​ប្រជាពលរដ្ឋ​ទស្សនា​ពី​វប្បធម៌ ទំនៀម​ទំលាប់ និង​ប្រពៃណី រវាង​ជប៉ុន និង​កម្ពុជា​ផងដែរ ។ ​

បេសកម្ម​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​ន៌​ជំនាញ ផ្នែក​គិ​លា​នុប​ដ្ឋា​យ​ការ និង​ការជួសជុល​សម្ភា​រះ​បរិក្ខា​ពេទ្យ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម កម្មវិធី​ចាក់​ថ្នាំស្ពឹក ការវះកាត់​ទូទៅ ពិនិត្យ​រោគ​ស្ត្រី និង​ការផ្លាស់ប្តូ​បទពិសោធ​ន៌​ជំនាញ​លើ​ការព្យាបាល​តាមរយះ​ការធ្វើ​ចលនា ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​ធ្មេញ និង​ជំងឺ​ភ្នែក ។

​បេសកម្ម Pacific partnership ផ្តល់នូវ​សេវាកម្ម​ព្យាបាល​វេជ្ជសាស្ត្រ​ដល់​អ្នកជំងឺ​ប្រមាណ​ជា ២៥០.០០០​នាក់ ផ្តល់​សេវាកម្ម​បសុពេទ្យ​ដល់​សត្វ​ពា​ហ​នះ​ប្រមាណ ៣៧.០០០​ក្បាល ហើយ​សម្រេច​គម្រោង​សាងសង់​ជាង ១៧០​គម្រោង ព្រមទាំង​ជំរុញ​ឲ​មានការ​អភិវឌ្ឍ​ន៌​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ៕​ ​ ​??????????????????????????????? ??????????????????????????????? ???????????????????????????????