VDEO គ្រូបង្វឹក​អង់គ្លេស Roy Hodgson (​រ៉​យ ហូត​សុន​) ព្រមាន​ឲ្យ​កូនក្រុម​ប្រុងប្រយ័ត្ន​

0

​ចំពោះ Luis Suarez (​ល្វី​ស ស៊ូ​អា​រ៉េ​ស​) ​គ្រូបង្វឹក​ក្រុម​តោ​កំណាច​អង់គ្លេស​លោក Roy Hodgson ជឿជាក់ថា ការវិល​ពីរ​បួស​រប​ស់​កីឡាករ Luis Suarez (​ល្វី​ស ស៊ូ​អា​រ៉េ​ស​) អាច​នឹងធ្វើ​ឲ្យ​ក្រុម​អ៊ុយ​រ៉ា​ហ្គា​យ​មាន​កម្លាំង​កាន់តែខ្លាំង ។​ ​កីឡាករ​រូបនេះ​មិនបាន​ចូល​លេង​ទេ​ក្នុងជំនួប​អ៊ុយ​រ៉ា​ហ្គា​យ​ចាញ់​កូ​ស្តា​រី​កា​៣-១​ដោយសា​តែ​បញ្ហា​របួស​ជង្គង់ ហើយ​នៅ​យប់​នេះ​រូបគេ​នឹង​វិល​មកជួយ​ក្រុម​របស់លោក Oscar Tabarez (​អូ​ស្តារ តា​បា​រ៉េ​ស​) វិញ ។​ ​

លោក Hodgson ប្រាប់​អ្នកសារព័ត៌មាន​ថា “​អង់គ្លេស​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ Luis Suarez យើង​ជឿថា អ៊ុយ​រ៉ា​ហ្គា​យ​នឹង​ខ្លាំង​ជាង​មុនពេល Suarez បង្ហាញ​វត្ត​មាននៅ​យប់​នេះ​” ។​ ​លោក Hodgson និយាយទៀតថា “​យើង​ដឹងថា Suarez ជា​កីឡាករ​ល្អ គាត់​អាច​ធ្វើបាន​គ្រប់យ៉ាង ហើយ​ការបង្ហាញ​វត្តមាន​របស់គេ​ធ្វើ​ឲ្យ​ក្រុម​អ៊ុយ​រ៉ា​ហ្គា​យ​ទាំងមូល​កាន់តែ​មាន​ឥទ្ធិពល​ថែមទៀត​” ។​ ​គួរ​បញ្ជាក់ថា នៅ​យប់​នេះ​អង់គ្លេស​នឹងត្រូវ​ជួប​ជាមួយ​អ៊ុយ​រ៉ា​ហ្គា​យ​នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត ៕