យើងកុំអោយចង្អៀតចិត្តរឿងការមកវិនិយោគរបស់ចិន សំខាន់អោយតែគេគោរពច្បាប់យើង ព្រោះយើងជាសមាជិកWTO។

0

ខែតព្រះស៊ីហនុ ផ្ទុយទៅវិញយើងជាម្ចាស់ផ្ទះត្រូវរៀបចំខ្លួននិងផ្ទះយើងអោយបានល្អ (បរិស្ថាន សុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម)ដើម្បីទទួលគេអោយបានល្អធ្វើយ៉ាងណាអោយគេកក់ក្តៅមកហើយចង់មកទៀតនិងជ្រើសយកខេត្តយើងជាគោលដៅសំខាន់ក្នុងការធ្វើទេសចរណ៍ឬវិនិយោគ។

នេះជាប្រសាសន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងគ្រាដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងបទដ្ឋានគតិយុត្តពាក់ពន្ធ័ប្រតិបត្តិករទេសចរណ៍និងវិនិយោគិនទេសចរណ៍ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី៧កុម្ភៈឆ្នាំ២០១៨។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៏រំលេចបន្ថែមថា បច្ចុប្បន្ននេះគ្រប់ប្រទេសលើពិភពលោកកំពុងត្រៀមខ្លួនទទួលទេសចរចិនខណៈពេលដែលអ្នកមានចិនកំពុងចេញដើរទេសចរណ៍នៅក្រៅប្រទេសច្រើន។
ឯកឧត្តម បានបញ្ជាក់ថា ឆ្នាំ២០១៧ ព្រះរាជាណាកម្ពុជាទទួលទេសចរភ្ញៀវចិនបានចំនួន12សែននាក់ហើយនៅឆ្នាំ២០២០យើងគ្រោងនឹងទាញអោយបាន២លាននាក់។

ឯកឧត្តម ក៏បានរំលឹក អោយសេវាករឬប្រតិបត្តករទេសចរណ៍គួរងាកមកចាប់អារម្មណ៍រៀនភាសាចិនផងព្រោះចិនបច្ចុប្បន្ននេះមានលទ្ធភាពខ្ពស់៖​.ចិនយកលុយ​​មកអោយយើងចាយ២.ចិនមានលុយអោយយើងខ្ចីធ្វើការអភិវឌ្ឍផ្សេងៗទៀត។

ឯកឧត្តម ថោង ខុន ពន្យល់ថាដើម្បីទាញចិនអោយមកបានច្រើន ឯកឧត្តម ថោង ខុន បានផ្តាំផ្ញើប្រតិបត្តិករ ទេសចរណ៏ទាំងអស់ត្រូវពង្រឹងគុណភាពសេវាទេសចរណ៍អោយបានល្អ។ខេត្តព្រះសីហនុជាខេត្តគោលដៅទេសចរណ៍និងវិនិយោគដ៏សំខាន់ហើយមានសក្តានុពល។ ដូច្នេះត្រូវធ្វើយ៉ាងណាកុំអោយខេត្តព្រះសីហនុក្លាយទៅជាកន្លែងប្រើប្រាស់គ្រឿងញៀន បងតូចបងធំ ឆក់ប្លន់ និងការជួញដូរមនុស្ស… ។

ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន សំដែង សុទិដ្ឋិនិយម ចំពោះការផ្សព្វផ្សាយនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័ដល់ប្រតិបត្តិករទេសចរណ៏និងវិនិយោគិនទេសចរណ៏ របស់ក្រសួងទេសចរណ៏ថាពិតជាមានសារៈសំខាន់ណាស់ដើម្បីអោយអ្នកជាប់ពាក់ពន្ធ័ទាំងឡាយបានយល់ដឹងនិងសំដៅធានាការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទេសចរណ៏អោយកាន់តែមានប្រសិទ្ធភាព និរន្តភាពនិងប្រសើរឡើងថែទៀត។
ឯកឧត្តមមានប្រសាសន៏បន្ថែមថា
ខេត្តព្រះសីហនុជាខេត្តគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សំបួរបែបនិងបានជាប់ជាសមាជឹកក្លឹបឆ្នេរសមុទ្រដ៏ស្អាតបំផុតលើពិភពលោក ។ថ្មីៗនេះ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុនិងប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងជាបំពង់កសេដ្ឋកិច្ចប្រទេស។ឯកឧត្តម យន្ត មីន បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងការរីកចំរើនគ្រប់វិស័យ។ឯកឧត្តមយន្ត មីន បានបញ្ជាក់បម្ថែមថា៖វិស័យទេសចរណ៏នៅខេត្តព្រះសីហនុ បានធ្វើអោយជីវភាពប្រជាពលរដ្ឋមានការប្រែប្រួលរីកចំរើនគួរកត់សំគាល់។
បច្ចុប្បន្ននេះទាំងភ្ញៀវទេសចរនិងវិនិយោគិនកំពុងមានវត្តមាននៅខេត្តព្រះសីហនុគួរអោយកត់សំគាល់ផងដែរហើយវាជាផ្នែកសំខាន់មួយដែលបានធ្វើអោយខេត្តព្រះសីហនុមានការរីកចំរើនប្រែមុខមាត់ដូចសព្វថ្ងៃនេះ។
វឌ្ឍនភាពទាំងអស់នេះ អាចសម្រេចទៅបានដោយសារតែស្រុកយើងមានសន្តិភាព៕
(ដោយ៖ក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ)