VDEO Arsenal និង Liverpool មាន​ចំណាប់អារម្មណ៍​

0

​ចង់បាន​អ្នកចាំទី Guillermo Ochoa (​ហ្គី​ល​លើ​ម៉ូ អូ​ឆូ​) ​អ្នកចាំទី​ជម្រើសជាតិ​មិច​ស៊ី​កូ Guillermo Ochoa (​ហ្គី​ល​លើ​ម៉ូ អូ​ឆូ​) កំពុងមាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់ ក្របខណ្ឌ Premier League ស្រប​ពេលដែល​ក្លិប​កាំភ្លើង​ធំ Arsenal និង​ហង្ស​ក្រហម Liverpool ក៏មាន​ចំណាប់អារម្មណ៍​ចង់បាន​រូបគេ​ផងដែរ ។​ ​

គេហទំព័រ Metro បាន​ចុះផ្សាយ​ថា អ្នកចាំទី​របស់​ក្រុម AC Ajaccio (​អេ​ស៊ី អា​ហ្សា​ក់​ហ្ស៊ី​អូ​) រូបនេះ​នឹង​គ្មាន​ក្រុម​លេង​នៅ​រដូវក្តៅ​នេះ​ពេលដែល​កិច្ចសន្យា​របស់គេ​ជា​ក្លិប​បារាំង​មួយ​នេះ​ផុតកំណត់ ។​ Ochoa បង្ហាញ​ពី​ទម្រង់​ចាប់​បាល់​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ដែល​មិច​ស៊ី​កូ​ប្រកួត​ស្មើ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​០-០ ក្នុង​យុទ្ធនាការ World Cup ហើយ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ក្លិប​ធំៗ​ជាច្រើន ។​

​គួរ​បញ្ជាក់ថា Arsenal កំពុងតែ​ស្វែងរក​អ្នកចាំទី​ថ្មី​ម្នាក់​ដើម្បី​មក​ជំនួស Lukasz Fabianski (​លូ​កាស ហ្វា​ប៊ី​អាន​ស្គី​) ដែល​បាន​ផ្លាស់​ទៅ​ក្រុម Swansea City ខណៈ Liverpool ចង់បាន​រូបគេ​ដើម្បី​ជំនួស Pepe Reina (​ប៉េ​ប៉េ រ៉េ​ណា​) ៕