អាជ្ញាធរ​ស្រុក​ស្អាង​ជួប​សួរសុខទុក្ខ​ពលករ​ខ្មែ​ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ​

​អា​អាជ្ញាធរ​ស្រុក​ស្អាង បាន​សហការ​ជាមួយ​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ ពលករ​ខ្មែរ​ជាច្រើន​នាក់ ដែល​ទើប​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​

​លោក ឃឹម ចាន់​គី​រី អភិបាល​ស្រុក​ស្អាង​មាន​ប្រសា​ស​ន៏​ថា ការជួយ​សំណេះសំណាល​ជាមួយ​ពលករ​នៅ​ព្រឹក​នេះ គឺ​ដើម្បី​ចង់​ដឹង​សុខទុក្ខ​របស់​ពួកគាត់ ក៏​ដូចជា​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ពួកគាត់​ត្រិះរិះ​ពិចារណារ ក្នុងការ​ធ្វើ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក ជា​ជាង​ការធ្វើ​ចំណាកស្រុក​ទាំង ប្រថុយប្រថាន​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក​អភិបាល​ក៏​បាន​បញ្ជាក់ថា ក្នុងនាម​ជា​អាជ្ញាធរ​ដែល​ស្គាល់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ លោក​នឹង​ខិតខំ​គៀងគរ​វិនិយោគិន ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ក្នុង​ការបង្កើត​រោងចក្រ​សហគ្រាស​ឲ្យបាន​កាន់តែច្រើន ទៅតាម​លទ្ឋភាព ដើម្បី​ផ្តល់​ការងារ ដល់​ពលរដ្ឋ​យើង​ធ្វើ​នៅក្នុង​ស្រុក​ឲ្យបាន​គ្រប់ៗ​គ្នា ព្រមទាំង​ផ្តល់​ប្រាក់​កំរៃ​រស់នៅ​សមរម្យ​។ 

​ជាមួយគ្នានេះ​លោក សេង សុជាតិ អធិការ​ស្រុក​ស្អាង ក៏​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់ អភិបាលខេត្ត​និង​ស្នងការ​ខេត្ត ដែល​លោក​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​សំណេះសំណាល​នេះ ដោយសារ​មាន​ភារកិច្ច​រវល់​។ យ៉ាងណា​នោះ​ទាំង​រដ្ឋាភិបាល ទាំង​អាជ្ញាធរ​ខេត្ត​ស្រុក តែង​យក ចិត្ត​ទុកដាក់​ចំពោះ​ពលករ ដូច​ជា​ការ​ផ្តល់​អាហារ​ហូបចុក និង​ចំណាយ​ថវិកា​ក្នុង​ការដឹកជញ្ជូន វិលត្រឡប់​មក​ដល់​លំនៅដ្ឋាន​វិញ​។ 

​គួបញ្ជាក់ថានៅ​ក្នុង​ស្រុក​ស្អាង មាន​ប្រជាពលរដ្ឋ​ចំនួន​២៤០០០០​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង ១៧០០០​នាក់ បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ ធ្វើ​នៅ​តាម​ទីប្រជុំ ផ្សេងៗ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ហើយ​រហូតមកទល់​ពេលនេះ អាជ្ញាធរ​ស្រុក​បាន​ទទួល​ពលករ​ដែល​ទើប​វិលត្រឡប់​មក​ពី​ស្រុក​វិញ​ចំនួន ៥២៩​នាក់​។ ក្រោយ​ពី​ពិធី​សំណេះសំណាល នោះ​លោក សេង សុជាតិ ក៏បាន​នាំយក​ថវិកា​របស់​ស្នងការ​ខេត្ត​កណ្តាល ចែក​ជូន​ពលរដ្ឋ ចំនួន​៣៧​នាក់ ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល និង​ថវិកា​របស់​លោក​អភិបាល​ស្រុក​ក្នុង​ម្នាក់​១​ម៉ឺន​រៀល ថែម​ទៀត​៕​

1 2 3