ឯកឧត្តម គង់ វិមាន ចំណាយ​ថិ​ការផ្ទាល់​សាសង់​ផ្ទះ​មួយ​ខ្នង​ដល់​គ្រួសារ​ក្រីក្រ​កូន​១៤​នាក់

 កំពង់ធំ​៖ ក្រោម​ការយកចិត្តទុកដាក់ ចំពោះ​គ្រួសារ​ក្រីក្រ លំបាក​តោកយ៉ាក របស់​គ្រូ​សារ​មួយ ស្ថិតនៅ​ក្នុង​សភាព​ស្ទើរតែ​ជួយ​ខ្លួន​ឯង​ពុំ​បាន ត្រូវបាន​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ ព្រមទាំង​ក្រុមគ្រួសារ បាន​មាន​ការអាណិតអាសូរ ដល់​ជនក្រីក្រ ទើប​បាន​ចំណាយ​ថវិការ​

របស់​ឯកឧត្តម ផ្ទាល់​ដើម្បី​សាងសង់​ផ្ទះ មួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​នាង​ស​ល្ងាច ឃុំ ស​ល្ងាច ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​
​ផ្ទះ​មួយ​ខ្នង​ត្រូវបាន​សាងសង់​ជូន​ក្រួសារ​ជនក្រីក្រ កំពុងតែ​ត្រូវបាន​សាងសង់ឡើង ដែល​មាន​ទទឹង​៥ ម៉ែត្រ បណ្តោយ​៦ ម៉ែត្រ សង់​អំពី​ឈើ ជញ្ជាំង​ក្តា ប្រកស​ង្ខី  ជន​ដល់​គ្រួសារ​របស់​លោក ឡា​ច ផាត អាយុ ៥៥​ឆ្នាំ ជា​ជនពិការ មុខរបរ​កម្មករសំណង់ ប្រពន្ឋ​ឈ្មោះ ខន ខា អាយុ ៤៥​ឆ្នាំ មុខរបរ​ជា​កម្មករ​ធ្វើ​ឥដ្ឋ មានកូន​១៤​នាក់ បច្ចុប្បន្ន​នៅ​រស់ ១០​នាក់ ប្រុស​៧ ស្រី​៣​នាក់ ។​
​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​ជិតខាង​បាន និយាយថា គ្រួសារ​នេះ​ពិតជា​ក្រីក្រ​ដល់​លំដាប់​មែន គឺ​ពុំ​មាន​ដីស្រែ ឬ​ដី​ចំការ​នោះទេ និង​ពុំ​មាន​មុខរបរ​ពិតប្រាកដ ពេល​ខ្លះ​ដើរ​ស៊ីឈ្នួល​គេ ពេលខ្លះ ទៅ​ធ្វើ​កម្មក​ត​សំណង់ តែដោយសារ​មាន​ការអាណិតអាសូរ ពី​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​ទិញ​ដី​ធ្វើ​ផ្ទះ​ឲ្យនៅ សម្រាប់​ចិញ្ចឹម​កូនៗ​ទាំង​១០​នាក់ ។​
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ដោយ​យល់ឃើញ​ភាព​តស៊ូ​អត់ធ្មត់ សព្វ គ្រប់បែបយ៉ាង ទោះ​ជា​មេ​គ្រួសារ​នេះ ជា​ជនពិការ​ក្តី ក៏​លោកពូ​មិន​ដែក​រុញ​រា​ចុះចាញ់ និង​ស្តី​បន្តោស​ព្រហ្ម​លិខិត​ដែរ គឺ​មាន​ចិត្ត​អំណត់​អត់ធ្មត់ តស៊ូ​ចិញ្ចឹម​កូនចៅ​ឲ្យនៅ​ក្រោម​ការគ្រប់គ្រង​តាម​លំនាំ​បែបបទ​គ្រួសារ ជាពិសេស​ដោយ​សំឡឹង​ឃើញ​ភាព ក្លាហាន និង​ឧស្សា ទើប​មាន​គំនិត​ចង់​លើក​ស្ទួយ​ជីវភាព​របស់​គាត់ ដោយ​សាងសង់​លំនៅដ្ឋាន​ជូន​គាត់ ឲ្យបាន​សមរម្យ ដែល​និង​ត្រូវបាន​ចំណាយ​ថវិការ​សាងសង់ ប្រមាណ​ជាង ៨​លាន​រៀល ដោយ​មាន​ការជួយ​សាងសង់ ដោយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង និង​មន្ត្រី​សាលា ស្រុក​ស្ទោង ខណៈ​នេះ​សាងសង់​បាន ៥០%​ហើយ ។​
​អ្នក​មីង ខន ខា បាន​អគុណ​ដល់​ឯកឧត្តម គង់ វិមាន និង​ក្រុមគ្រួសារ ដែល​បាន​អាណិតអាសូរ ដល់​គ្រួសារ របស់គាត់ ដោយ​ក្តីរំភើប​ត្រេតអរ​និយាយ​មិនចេ​ញ សំលេង​ស្សាវ​បង្ករ​នូវ​ទឹកភ្លែក អួលដើមករ ដោយ​ភាព ត្រេតអរ​ខ្លាំងពេក ដែល​មិន​នឹកស្មានថា ក្នុង​មួយជីវិត​នោះ​និង​បាន​ផ្ទះ​នៅ​សមរម្យ​នឹង​គេ ធ្លាប់តែ​នាំ​ក្រុមគ្រួសារ រស់​នៅក្នុង​ខ្ទម​កន្លោះ​ជីវិត​មកហើយ ។ 

1 2 3