ស្ត្រីម្នាក់ក្រេាយពីរៀបការហេីយគ្មានសល់លុយចំណងដៃសំរេចជិតធ្វេីអត្ថឃាតដេាយចងករសម្លាប់ខ្លួនឯង

0

សៀមរាប៖នៅម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៨មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្លួនឯងនៅក្នុងបន្ទប់ដេកនៅភូមិថ្នល់ចែកឃុំសំរេាងស្រុកសូទ្រនិគមន៍ដែលជនរងគ្រោះឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ១៨ឆ្នាំ។ក្រេាយពីទទួលពត៌មានកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យដល់កន្លែងកេីតហេតុបានបញ្ជាក់ឲ្យដឹងថាមូលហេតុ:បណ្តាឲ្យជនរងគ្រេាះធ្វេីអត្ថឃាតខ្លួនជនរងគ្រេាះអន់ចិត្តរៀបការរួចគ្មានសល់លុយសល់កាក់សំរាប់រកស៊ី។សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ជនរងគ្រោះបានរៀបការនៅថ្ងៃទី២៣និង.២៤លុះដល់ថ្ងៃទី២៥ខែ០២ឆ្នាំ២០១៨ជនរងគ្រោះបានដើររអ៊ូរទាំម្នាក់ឯងថារៀបការហើយអត់សល់ប្រាក់ចំណងដៃសំរាប់រកស៊ីលុះដល់ព្រឹកថ្ងៃទី២៦ជនរងគ្រេាះបានក្រោកពីដំណេកបានធ្វើការងារផ្ទះជាធម្មតា មិនបានរអ៊ូរទាំអ្វីទៀតទេនៅម៉ោង០៨:០០នាទីជនរងគ្រោះបានឡើងទៅលើផ្ទះចំណែកឪពុកម្តាយនឹងប្តីអង្គុយលេងនៅក្រោមផ្ទះលុះដល់ម៉ោង៩:៣០នាទីឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះអោយចុះទៅដាំបាយមិនលឺឆ្លើយក៏ឡើងមកហៅនៅលើផ្ទះព្រមទាំងច្រានទ្វាបន្ទប់បើកមិនបានព្រោះជាប់សោខាងក្នុងពេលនោះឪពុកជនរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះបានចងកលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង។ចំពេាះករណីនេះពិតជាករណីធ្វេីអត្ថឃាតសម្លាប់ខ្លួនដេាយខ្លួនឯងពិតប្រាកដមែន។សពជនរងគ្រេាះបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យទៅតាមប្រពៃណីនៅក្នុងភូមិឃុំខាងលេី។