គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ត្រូវបានប្រគល់ឲ្យទៅអង្គការហេឡូត្រាសយកទៅកំទេចចេាល

0

សៀមរាប៖ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨
កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងមាលាចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយលេីបានធ្វេីការប្រគល់គ្រាប់យុទ្ធភ័ណ្្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្រ្គាមចំនួន ​៣ គ្រាប់មាន៖១  គ្រាប់ Dk ៨២ mm ចំនួន ​១ គ្រាប់
២ មីន ​ ​ ៦៩ ចំនួន ​ ​១ គ្រាប់៣ គ្រាប់ ៦០ mm ចំនួន ​ ​ ១ គ្រាប់ ដែលប្រជាពលរដ្ឋប្រទះឃេីញនិងបានមកករាយការណ៍ដល់កម្លាំងប៉ុស្តិ៍នៅចំណុចស្រែសំរោងខាងជើងភូមិចាន់ហៀរចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិស្ថិតក្នុងឃុំបឹងមាលាស្រុកស្វាយលើអោយទៅអង្គការហេឡូត្រាសដេីម្បីយកទៅកំទេចចេាល ។