ភ្ញៀវ​ទេសចរណ៍​ពេញនិយម​មកលេង​សួនឧទ្យាន​ក្នុង​ក្រុង​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖ វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​ធម្មជាតិ​ដ៏​រស់​រវើក​មួយ ដែល​នៅ​តាម​បណ្តារ​ខេត្ត​មួយចំនួន​មាន​ព្រៃឈើ​ធម្មជាតិ ទឹកជ្រោះ​ភ្នំ​ជ្រលង​ដងអូរ​ស្ទឹង បឹងបួរ​ជាច្រើន​​ក្នុង​នោះ​ផង​ដែរ សួនឧទ្យាន​នៅក្នុង​ទីក្រុង ទីប្រជុំជន​ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​អារ​

ម្មរណ៍​ភ្ញៀវ​ទេសចរណ៍​អោយមក​លំហែរ​កំសាន្ត និង​ថត​ផ្តឹត​រូបភាព​ទុក​អនុស្សាវ​រីយ៍​ផងដែរ ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ចាប់អារម្មណ៍​ថែរក្សា​ការពារ​។​
​    ​នៅក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រោម​ការគ្រប់គ្រង​ដឹកនាំ​ក្នុង​អាណត្តិ​និមួយៗ​របស់ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​គ្រប់​​ជំនាន់ មាន​លោក ភោគ សាមឿន  លោក ស៊ូ ភិរិន្ទ  លោក ទូច ម៉ា​រី​ម  និង​បច្ចុប្បន្ន​លោក​​ឈួ​រ ច​ន្ត័​ឌឿ​ន  ក្នុង​វិស័យ​ទេសចរណ៍​និង​វិស័យ​ផ្សេងៗ​ទៀត​បាន​ធ្វើអោយ​ខេត្ត​កំពង់ឆ្នាំង មាន​ការី​ចំរើន​ជា​បន្តបន្ទាប់​ធ្វើអោយ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធា​និង​ប្រសើរឡើង​។​
​    ​ជាក់ស្តែង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បច្ចុប្បន្ន​មាន​សួនឧទ្យាន​ចំនួន​៥​កន្លែង​គឺៈ​សួន​និមិត្ត​​សញ្ញា​ឆ្នាំង​មាស​របស់​ខេត្ត​កំពង់ឆ្នាំង​នៅ​ដំរី​.​ស ក្នុង​ភូមិ​ទួល​ក្រឡាញ់ សួនឧទ្យាន​រិទ្ធ​សែន​នាងក​ង្រី​នៅ​មុខ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង សួនឧទ្យាន​ដើម​ពោធិ​នៅមុខ​ស្នងការដ្ឋាន​នគរ​​បាល​ខេត្ត  សួនឧទ្យាន​កុមារ​នៅ​មុខ​សាលាខេត្ត និង​សួនឧទ្យាន​ត្រី​កាហោ និង​នាង​សុ​វ​​ណ្ណ​មច្ឆានៅ​មាត់ទន្លេ​ផ្សារ​ក្រោម​។​
​    ​លោក ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បានអោយដឹងថា​៖​សួនឧទ្យាន​ទាំង​៥​កន្លែង​នៅ​តាម​ចំណុច​ខាងលើ​នេះ ត្រូវបាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តជាតិ អោយ​មក​លេង​កំសាន្ត​ក្នុង​មួយ​ខែៗ​រាប់ពាន់នាក់ ពិសេស​គឺ​សួនឧទ្យាន​ត្រី​កាហោ និង​នាង​សុវណ្ណ​មច្ឆា​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម​ដែល​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើនជាងគេ​។​ក្រៅពី​សួនឧទ្យាន​ទាំង​៥​កន្លែ​​ង​ខាងលើនេះ ទីប្រជុំជន​ផ្សារលើ​និង​ផ្សារ​ក្រោម ក៏​ជា​ចំណុច​ប្រមូលផ្តុំ​របស់​ភ្ញៀវទេសចរ​​ណ៍​ចូល​មក​ទិញ​ដូរ​របស់​ប្រើប្រាស់ ហូបចុក​ផងដែរ ដែល​គួរតែ​មាន​សណ្តាប់ធ្នាប់​ល្អ​។​
​    ​នៅក្នុង​ការប្រជុំ​វេទិកាសេរី​ក្នុ​ក្រុង​កំពង់ឆ្នាំង​កន្លងមក លោក ឈួ​រ ចន្ទ័​ឌឿ​ន អភិ​បា​​ល​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​គ្រប់​អង្គភាព អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ទាំងអស់​ត្រូវ​ចូលរួម​អោយ​បាន​ទាំងអស់​គ្នា​ក្នុង​ផែន​ប្រឡងប្រណាំង​ធ្វើ​អនាម័យ​អោយ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អោយ​មក​កំសាន្ត​ក្នុង​ទីក្រុង​កំពង់ឆ្នាំង​។​បើ​មាន​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ច្រើន​នោះ​ជីវភាព​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ អ្នក​រត់​ម៉ូតូ អ្នកបើករថយន្ត​តាក់ស៊ី អ្នកបើក​កា​រណូត​ទេសចរណ៍​របស់​យើង​និង​មាន​ជីវភាព​ធូរធា​មិនខានឡើយ​៕​

1 2 3