នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ

0

សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិនចុះង្ក្រាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ករណីចុះបង្ក្រាបនេះធ្វើកាលពីវេលាម៉ោង០១និង០០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ថិតនៅក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ក្នុងកិច្ចប្របត្តិការនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ទី១ឈ្មោះ គ្រី ហេង (ហៅហាក់)ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន ទីលំនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប(រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)ទី២ឈ្មោះ ហេង ភារណ (ហៅណោងរ៉ា)ភេទប្រុស ឆ្នាំកំណើត១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិវត្ត ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)ទី៣ឈ្មោះ ខួន អូន(ហៅធំ)ភេទប្រុស ឆ្នាំកំណើត១៩៩១ មុខរបរគ្មាន ទីលំនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) កម្លាំងជំនាញដកហូតវត្ថុតាងរួមមានម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន១៩កញ្ចប់ ស្មើនឹងទំងន់១,៤ក្រាម(ទំងន់សុទ្ធ)ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀន មួយចំនួន និង ទូរស័ព្ទដៃ ចំនួន០១គ្រឿង។ករណីនេះកម្លាំងនគរបាលជំនាញ កសាងសុំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕