សមាសភាពឃំុ១ចំនួន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារថ្នាក់ក្រោមជាតិចុះជួយឃំុ!

0

ខេត្តព្រះវិហារ: ប្រធាន អនុប្រធាន និងសមាជិកគណៈបក្សប្រជាជនកម្ពុជាឃំុមួយចំនួន នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារថ្នាក់ក្រោមជាតិចុះជួយឃំុ ជាបន្តបន្ទាប់ ដេីម្បីត្រួតពិនិត្យ និងគាំទ្រការអនុត្តន៍កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាស់កែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារថ្នាក់ក្រោមជាតិចុះជួយឃំុ ចំនួន២ឃំុក្នុងនោះ÷ទី១ ឃំុទឹកក្រហម និងទី២ នៅឃំុរំដោះស្រែ ឋិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បន្ទាប់ពីការលេីកឡេីងអំពីសកម្មភាព និងលទ្ធផលដែលក្រុមការងារគណៈបក្សឃុំទាំងពីបានបញ្ចប់ ឯកឧត្តម ចាន់ ណារឿន ប្រធានក្រុមការងារចុះជួយឃំុបានមានប្រសាសន៍ថា ដោយយោងតាមការចង្អុលបង្ហាញពីឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុកផងនោះ ឯកឧត្តមបាននិងកំពុងសាងសង់បន្ថែម នូវសាសប្រជំុបក្ស មួយខ្នងមានទំហំ៥X១២មែត្រ ដោយធ្វេីអំពីដែក តំបូលប្រកសាំង្កសី ចំណាយអស់ថវិការ២៥០០$ ធ្វេីផ្លាកគណៈបក្សទំហំ៨០X៣៩៥ មួយផ្លាក ទង់ជាតិ៧០ទង់ ទង់បក្ស១៤០ទង់ និងជួយបន្ថែមរបងលួសពាត់ជំុវិញទីស្នាក់ការបក្សប្រជាជនឃំុទឹកក្រហមផងដែ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានមានប្រសាសន៍ជម្រុញបន្ថែមទៅដល់សមាជិក សមាជិកាបក្ស ព្រមទាំងប្រធាន អនុប្រធាន ធ្វេីយ៉ាងណាត្រូវចុះទៅអោយដល់ខ្នងផ្ទះដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដេីម្បីស្តាប់ពីការលេីកឡេីង ក៍ដូចជាការស្នេីរសុំអោយជួយ នៅពេលដែលពួកគាត់កំពុងជួបបញ្ហាប្រឈមផ្សេងៗ ដោយត្រូវជម្រុះអោយអស់ការនិយមបក្សពួក និងការប្រងេីយកន្តេីយ មិនយកចិត្តទុក្ខដាក់ដល់ពួកគាត់ ធ្វេីអោយពួកគាត់មានការថ្នាក់ថ្នាំងចិត្ត មកលេីកយេីងដែលជាមន្ត្រីថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន ធ្វេីយ៉ាង ណាត្រូវពន្យល់ណែនាំអោយពួកគាត់ទាំងអស់គ្នា បានយល់ដឹងកាន់តែច្បាស់ពីគោលនយោបាយ របស់គណៈបក្សប្រជាជនកម្ពុជា ដេីម្បីឈានឈ្ពោះទៅកាន់ភាពជោគជ័យ នាថ្ងៃបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ។
បន្ទាប់ពីប្រសាសន៍ផ្តាំផ្ញេីរបានបញ្ចប់ឯកឧត្តមស្រី ឌឹក សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជន កម្ពុជា និងលោកជំទាវ បានជួយឧបត្ថមថវិការចំនួន៩០០$ សម្រាប់ជួយជួសជុលផ្លូវលំគ្រោះក្រហមក្នុងភូមិមួយខ្សែរ និងចែកជូនថវិការ ដល់ប្រធាន អនុប្រធាន រួមទាំងសមាជិក សមាជិកាបក្សភូមិទាំង៧ ក្នុងឃំុទឹកក្រហមសរុប២៩នាក់ ក្នុងម្នាក់ៗថវិការ៥ម៉ឺនរៀល និងបានធ្វេីការបំពាក់ឯកសណ្ឋានដល់ប្រជាការពារភូមិសរុបចំនួន៧០កំប្លេ ព្រមទាំងវិទ្យុទាក់ទងចំនួន៨គ្រឿងជាអំណោយរបស់ឯកឧត្តម ចាន់ ណារឿន ប្រធានក្រុមការងារចុះជួយឃំុ។ ដោយឡែកឃំុរំដោះស្រែ ថវិការជួយជួសជុលផ្លូវចំនួន១៥០០$ និងចែកជូនថវិការដល់ប្រធាន អនុប្រធាន រួមទាំងសមាជិក សមាជិកាបក្សភូមិចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៥ម៉ឺនរៀលផងដែរ៕  សួនលីណា