សិក្ខាសាលា ស្តីពី​គម្រោង​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ​

 ​ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​អង្គការ​ហេ​ហ្វឺក​ម្ពុ​ជា​(HEIFER)​ប្រចាំ​រាជធានី​ភ្នំពេញ​និង​មាន​កិច្ចសហការ​​រៀប​ចំ​ពី​សំណាក់​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ​ហៅ​កាត់​ថា​(DDSP) ជាមួយនឹង​អង្គការ​ព្រហ្មវិហារ​ធម៌​ខេត្ត​ពោធិ៍​-​សាត់​នោះ ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​សណ្ឋាគារ​សេន​ជូ​រី​

លោកស្រី ជុ​ក សុ​ផានី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​សិក្ខាសាលា​មួយ​ស្តីពី​គម្រោង​បង្កើត​ប្រាក់​ចំណូល​និង​អា​-​ហា​រូបត្ថ​ម្ភតា​មរយៈ​ការពង្រឹង​សិទ្ធិ​ជា​ម្ចាស់​ដល់​សហគមន៍​ដែល​ពិធី​ខាងលើនេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​អាជ្ញាធរ​ស្រុក​ក្រគរ​អាជ្ញាធរ​ឃុំ​ចំនួន​០៤​គឺៈ​ឃុំស្នា​អន្សា​អន្លង់ត្នោត​ត្នោតជុំ​បឹង​កន្ទួត​របស់​ស្រុក​ក្រគរ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត និង​តំណាង​សហគមន៍​ទាំង​០៤​ឃុំ សរុបៈ​៨០​នាក់​។​
​    ​លោក​ផែង សំណាង នាយក​អង្គការ (DDSP) និង​លោក​អ៊ុយ ចាន់ថន ប្រធាន​គ្រប់គ្រង​កម្មវិធី របស់​អង្គការ​ហេ​ហ្វឺ បាន​មានប្រសាសន៍ថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង គឹ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​និង​សហគមន៍ យល់​ដឹង​ថា ៖ កន្លងមក អង្គការ​របស់​លោក បាន​ធ្វើ​ការឧបត្ថម្ភ​គាំទ្រ​ទៅ​ដល់​សហគមន៍ នូវ​គម្រោង​ខ្នាត​ធំ ដូចជា គោ ក្របី​។​ល​។ និង​គម្រោង​ខ្នាតតូច​ខ្លះ​ផង​ដែរ តែ​បច្ចុប្បន្ន​នេះ អង្គកា​រលោក ធ្វើ​ការផ្លាស់ប្តូរ​ទិស​ដៅ មក​អនុវត្ត​តែ​គម្រោង​ខ្នាត​តូច ដូចជា​៖ ការចិញ្ចឹម​ជ្រូក មាន់ ទា ធ្វើ​សួន​ដំណាំ សន្សំ​ប្រាក់ចំណូល​និង​ឥណទាន និង​អាហារូបត្ថម្ភ ដោយ​បើក​ទីផ្សារ​ឲ្យ​ទូលាយ សម្រាប់​អនុវត្ត​គម្រោង​ក្នុង​រយៈពេល​ខ្លី​អាច​ទទួលផល​បាន​ឆាប់រហ័ស​ហើយ​ពួកគាត់ អាច​ទទួលខុសត្រូវ ក្នុង​ការផ្ទេរ​គម្រោង​ទៅ​ឲ្យ​អ្នក​បន្ទាប់​ទៀត​បាន ដែល​ករណី​ទាំងនេះ ស្រប​ទៅ​នឹង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​
​    ​បន្ទាប់មក លោកស្រី ជុ​ក សុ​ផានី បាន​ថ្លែងអំណរគុណ ចំពោះ​អង្គការ​ទាំង​ពីរ​ខាងលើ ដែល​បាន​យកចិត្តទុកដាក់ ជួយ​គាំទ្រ​ដល់​សហគមន៍ ឲ្យស្រប​ទៅ​នឹង​សភាព​ការជាក់ស្តែង និង​ភាពចាំបាច់​របស់​ពួកគាត់​។​លោកស្រី​បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត សហការ​ជាមួយ​អង្គ​ខាងលើ ក៏​ដូចជា​បណ្តា​អង្គការ និង​សង្គម​ស៊ី​វី​ល​នានា ជួយ​ជម្រុញ​នូវ​មុខរបរ​ខ្នាត​តូច អាហារូបត្ថម្ភ ការអប់រំ អនាម័យ បរិស្ថាន​។​ល​។ ឲ្យចំ​គោលដៅ ប្រកប​ដោយ​ប្រសិទ្ទិភាព និង​និរន្តរភាព ដល់​ជន​ងាយ​រងគ្រោះ​និង​ជនពិការ ។​ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ការប្រកបមុខរបរ​ក្នុងស្រុក ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់​។​
​    ​សូមបញ្ជាក់​ថា គម្រោង​បង្កើន​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ តាមរយៈ​ការពង្រឹង​សិទ្ធិ​ជា​ម្ចាស់​ដល់​សហគមន៍ បាន​ចាប់​អនុវត្ត​ពី​ខែ​សីហា​ឆ្នាំ​២០១៣ រហូតដល់​ខែ​មិថុនា​ឆ្នាំ​២០១៧ ដែលមាន​អ្នក​ទទួល​ផល​ពី​គម្រោង ចំនួន​២​ម៉ឺន​គ្រួសារ ក្នុងនោះ គ្រួសារ​ដំបូង ចំនួន​៥​ពាន់ និង​គ្រួសារ​ទទួល​បន្ត ចំនួន​១​ម៉ឺន​៥​ពាន់ ប្រើ​ថវិកា​សរុបៈ​2,581,121.00$ ដែល​ក្នុងនោះ ថវិកា​វិភាជន៍​ពី​សហគមន៍ 756,850.00$ និង​ថវិកា​ពី​អង្គការ​ហេ​ហ្វឺ​1,824,217.00$ ៕
​ 1 2 3