ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត

0

សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវនិងប្រជាការពារភូមិចុះបង្ក្រាបករណីរក្សាទុកនិងចាត់ចែងឲប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។សមត្ថកិច្ចបានអោយថា ជនសង្ស័យឃាត់ខ្លួនបានចំនួន០៣នាក់ ៖ទី១ ឈ្មោះ ជា ណាតភេទប្រុស ឆ្នាំកំណើត១៩៩២ មុខរបរ បើកឡានដឹកភ្ញៀវ ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រក្សាទុកនិងចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)ទី២ ឈ្មោះ វ៉ាន់ វីលីប ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប(ចាត់ចែង)(មាសារធាតុញៀនក្នុងខ្លួន)ទី៣ ឈ្មោះហយ សុទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប(ចាត់ចែង)((មាសារធាតុញៀនក្នុងខ្លួន)។ សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដកហូតបានរួមម្សៅមេតំហ្វេតាមីន ចំនួន០១កញ្ចប់ស្មើនឹងទំងន់០,១ក្រាម(ទំងន់សុទ្ធ)ទូរស័ព្ទ ដៃចំនួន០២គ្រឿង,ដែកកេះហ្គាសច្នៃជក់គ្រឿងញៀនចំនួន០១។និងបានបញ្ចូនខ្លួនទៅសាលាដំបូងថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់។