ឈ្លោះប្រកែកជាមួយប្តីតូចចិត្តយកសាំងដុតខ្លួនឯង

0

រតនគិរី: ស្ត្រីម្នាក់បានប្រកែកជាមួយប្ដី បន្តិចបន្ទួចក៏ទៅដុតខ្លួនឯង ស្លាប់យ៉ាងអណោចអធម៌បំផុត ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។

មន្ត្រីនគរបាលបឹងកន្សែងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឆាយ សុខ អាយុ៤០ឆ្នាំជនជាតិខ្មែរ ស្លាប់
ចំណែកប្ដីឈ្មោះ ខុម នី អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ រត់ប្រ៊ីតា ផលិតនៅប្រទេសឥណ្ឌា មានកូនចំនួន៣នាក់ ។

មន្ត្រីនគរបាលបានបន្តថា មូលហេតុ
ស្ត្រីរងគ្រោះបានកោសខ្យល់ឲ្យប្ដី និងកោពុកមាត់បណ្ដើរប្រកែកគ្នាបណ្ដើរ រួចប្ដីក៏បានដើរឡើងទៅដេកនៅលើផ្ទះ ចំណែកឯប្រពន្ធក៏នៅផឹកសុីខាងក្រោមផ្ទះ បន្ទាប់មកស្រាប់តែដើរចូលទៅយកប្រេងសាំងប្រហែល៣លីត្រ មកចាក់ពីលើខ្លួនរួចគូសដែកកេះដុតខ្លួនឯងតែម្ដង ។

ហើយអ្នកជិតខាងបានមកជួយពន្លត់ភ្លើងបានរលត់
បន្ទាប់មកសាច់ញាតិបានដឹកបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែអកុសលស្ត្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយនោះ ។

ដោយឡែកប្រាក់នៅជាប់នឹងខ្លួនឆេះអស់ចំនួន៥០មុឺនរៀល ហើយបន្ទាប់មក សមត្ថកិច្ចមូលដ្ឋាននឹងសមត្ថកិច្ចជំនាញចុះមកពិនិត្យ ធ្វើកោសលវិច័យរួចមក បានធ្វើលិខិតប្រគល់សពជូនប្ដីដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ យក្ខឡោម