បើកគោយន្តកែច្នៃខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូស្របទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

0

ខេត្តរតនគិរី:គោយន្តកែច្នៃបុកម៉ូតូក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៤នឹង៤០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ចំណុចមុខផ្លូវចូលភូមិសោមត្រក់ចាស់ ស្ថិតនៅក្នុងភូមិ សោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា រវាងគោយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ខណ:បើកបរក្នុងទិសដៅស្របគ្នា ។
ចំណែកអ្នកបើកគោយន្តបង្ក្តឈ្មោះ រុន ស៉ីណាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅភូមិក្លិ ឃុំសើុង ស្រុកបកែវ ខេត្តរតនគិរី ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច ។ដោយឡែកជនរងគ្រោះឈ្មោះ ញ៉ោង រិត ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ជិះម៉ូតូ១គ្រឿងម៉ាកWAVE ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង1J- 3088 រស់នៅភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូយាដាវ ខេត្តរតនគិរី ។

មន្ត្រីនគរបាលបានបន្តថា អ្នកបើកបរគោយន្តកែច្នៃ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យបុកម៉ូតូចំពីចំហៀងយ៉ាងពេញទំហឹងតែម្តង ។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែង ហើយជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនយកទៅព្យាបាលនៅប្រទេសវៀតណាម ។
បច្ចុប្វន្នវត្ថុតាងទាំង២គ្រឿងត្រូវបាន កម្លាំងជំនាញអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវដើម្បី រងចាំឆ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕ យក្ខឡោម