នគរបាលប៉ុសរដ្ឋបាល្តិ៍ស្រែណូយស្រុកវ៉ារិនចុះផ្សព្វផ្សាយគេានយេាបាយភូមិឃុំមានសុវត្តិភាព

0

សៀមរាប៖ នៅថ្ងៃសុក្រ០១រោជខែផល្គុនឆ្នាំរកានព្វស័ក្កព.ស២៥៦១ត្រូវនឹងថ្ងៃទី០២ខែមីនាគ.ស២០១៨វេលាម៉ោង០៨:០០នាទីព្រឹកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែណូយចំណុះអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានដឹកនាំមន្ត្រីប៉ុស្តិ៍ចុះប្រជុំផ្សព្វផ្សាយគេាលនយេាបាយភូមិឃុំមានសុវត្ថិភាពលក្ខណៈ៩យ៉ាងក្នុងនោះដែលយើងផ្តោតសំខាន់ទៅលើ៖-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ផលប៉ះពាល់នៃការប្រើប្រាស់អាវុធនិងកាន់កាប់អាវុធខុសច្បាប់ ។-ច្បាប់ចរាចរណ៍ផ្លូវគោកនិងបញ្ហាអំពើហិង្សាក្នុងគ្រួសារទាក់ទងនិងយេនឌ័រ ។ការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ជាពិសេសធ្វើការផ្សព្វផ្សាយអំពីបដិវត្តន៍ពណ៌ជូនប្រជាពលរដ្ឋនៅក្នុងភូមិស្រែណូយភូមិគោកវត្តឃុំស្រែណូយស្រុកវ៉ារិនក្នុងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៥៩នាក់ស្រី៤១នាក់។ក្នុងនោះមន្ត្រីនគរបាលប៉ុស្តិ៍ ក៏បានចែកជូនអត្តសញ្ញាណប័ណសញ្ជាតិខ្មែរដែលទទួលបានពីផ្នែកជំនាញយកទៅផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន០៩សន្លឹកកាតស្មើនឹងមនុស្ស០៩នាក់ ស្រី០៥នាក់ផងដែរ ៕