ស្ត្រីត្រូវពង្រឹងសមត្ថភាពខ្លួននិងប្រឆាំងដាច់ខាត់ចំពោះជនណាប៉ុនប៉ងបំផ្លាញ់សន្តិភាព

0

កំពត៖ លោក ជំទាវ អ៊ុនសុគន្ធា អ្នកតំណាងរាស្ត្របណ្ឌលកំពត បានអំពាវនាវឲ្យស្ត្រីទាំងអស់ ត្រូវខិតខំអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីចួលរួមក្នុងកិច្ចការសង្គម ពិសេសក្នុងកិច្ចការងារជាអ្នកដឹកនាំសង្គមជាតិ ឲ្យបានកាន់តែច្រើន និងសស្រាក់សស្រាំជាងមុន។ លោកជំទាវបន្តថា ស្ត្រីមានតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិ ហើយដើម្បីធ្វើការងារនេះបាន ចាំបាច់ត្រូវតែមានសន្តិភាព។ ដូច្នេះសូមឲ្យស្ត្រីគ្រប់រូប ត្រូវចូលរួម ថែរក្សា ការពាសន្តិភាព និងប្រឆាំងដាច់ខាត់ចំពោះជនណា ឬ ក្រុមណាដែលមានបំណង់ប៉ុនប៉ងបំផ្លាញ់សន្តិភាពនៅកម្ពុជា ដែលប្រមុខរាជរដ្ឋាភិបាលខិតខំស្វែងរកមកទាំងលំបាក់អស់រយៈពេលជាច្រើនឆ្នាំ។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទីវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ” ដែលបានធ្វើឡើងនៅក្នុងសាលប្រជុំមន្ទីរបក្សខេត្តកំពតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៨។
លោកជំទាវបានលើកឡើងថា សង្គមកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ។សង្គមសម័យតេជោគឺជាយុគសម័យបច្ចេកវិទ្យា ទាំងការសិក្សា ការធ្វើការងារ និងការអភិវឌ្ឍន៍ប្រទេសត្រូវធ្វើ តាមប្រព័ន្ធបច្ចេកវិទ្យាស្ទើរតែទាំងអស់ ហើយដើម្បីអាចប្រកួតប្រជែងទីផ្សាការងារជាមួយនិងបុរសៗបាន ស្ត្រីត្រូវពឹកផ្អែកលើការខិតខំអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងដោយខ្លួនឯង ខិតខំស្រូបយកចំណេះជំនាញ និង បទពិសោធល្អៗរបស់ថ្នាក់ដឹក ពិសេសប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ យកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរក និងការពារ សន្តិភាពជួនប្រទេសជាតិ ក្នុងគោលបំណង់បង្ក និងជំរុញឲ្យមានការអភិវឌ្ឍន៍រីកចម្រើន ជឿនលឿនលើគ្រប់វិស័យ។

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ស្ត្រីមានតួនាទីសំខាន់ក្នុងអប់រំណែនាំ កូន ចៅ និងតម្រង់ផ្លូវក្រុមគ្រួសារឲ្យស្រឡាញ់ និងថែរក្សា ការពាសន្តិភាព ព្រោះវាជាកេរដំណែលរបស់ប្រមុខរាជរដ្ឋាភិបាលទុកជួនដល់អ្នកជំនាន់ក្រោយ។ ហើយតាមរយៈសន្តិភាពនៅក្នុងគ្រួសារនាំទៅរកការភិវឌ្ឍន៍ ទាំងគ្រួសារនិងប្រទេសជាតិ ។ លោកជំទាវ បានលើកឡើងយ៉ាងដូច្នេះថា៖នៅក្នុងឱកាសដ៏មហោឡារិកនោះដែរ លោកជំទាវក៏ស្នើសុំឲ្យថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យស្ត្រីអាចចូលរួមក្នុងកិច្ចការសង្គម ពិសេសក្នុងកិច្ចការងារដឹកនាំឲ្យបានកាន់តែច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ខេត្តកំពតថ្នាក់ដឹកនាំជាស្ត្រីសរុបទាំងអស់មានចំនួន ៣៨០រូប ក្នុងនោះសមាជិកក្រុមប្រឹក្សាខេត្ត៣រូប អភិបាលរងខេត្តមួយរូប ប្រធានមន្ទីរ២រូប អភិបាលស្រុក១រូប អភិបាលរងស្រុក ក្រុង ៨រូប មេឃុំ៦រូប និងដំណែងចាប់ពីជទប់ទី១ រហូតដល់សមាជិកភូមិចំនួន ៣៤០រូប៕