បុរសម្នាក់បរិភោគស្រាសជាប្រចាំបណ្តាឲ្យមានជម្ងឺសសៃប្រសាទនិងឈានទៅធ្វេីអត្តឃាតខ្លួន

0

សៀមរាប៖ថ្ងៃសុក្រ១រោចខែផល្គុនឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវថ្ងៃទី០២ខែមីនាឆ្នាំ២០១៨វេលាម៉ោង១០-៤៥នាទីប្រជាពលរដ្ឋបានមករាយការណ៍ដល់កម្លាំងសមត្ថកិច្ជនគរបាលយេីងថាមានករណីធ្វើអត្តឃាដ(ចងក)សម្លាប់ខ្លួននៅវាលស្រែចម្ងាយ៨គីឡូម៉ែត្រខាងលិចភូមិតាទឃំុគោកធ្លកក្រោមស្រុកជីក្រែង។ក្រេាយពីទទួលបានពត៌មាននេះភ្លាមលេាកវរសេនីយ៍ឯក សុខ សុទ្ធាវុធអធិការនគរបាលស្រុកជីក្រែងបានបញ្ជាកម្លាំងនគរបាលជំនាញនគរបាលស្រុកចុះទៅពិនិត្យនិងធ្វេីការស្រាវជ្រាវបានឲ្យដឹងថាសាកសពជនរងគ្រេាះមានឈ្មោះឈឿងម៉ៅភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិតាទឃំុគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចជំនាញបានបញ្ជាក់បន្ថែមទៀតថាតាមការសាកសួរនិងការបំភ្លឺពីក្រុមគ្រួសារសពបានឲ្យដឹថា៖កាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០១៨ម៉ោង៥-៣០នាទីល្ងាចប្រពន្ធគាត់បានឌុបម៉ូតូប្តីទៅស្រោចទឹកនៅភូមិដូនរាជដល់ពាក់កណ្តាលផ្លូវប្តីគាត់លោកចុះពីលើម៉ូតូរត់កាត់វាលស្រែពេលនោះប្រពន្ធនិងប្រជាពលរដ្ឋបានជួយតាមរកតែរកមិនឃើញលុះព្រឹកម៉ោង៨-៣០នាទីទើបឃើញសាកសពចងកនៅលើដើមកកោះនៅទីវាលស្រែខាងលិចភូមិតាទចំងាយ៨គីឡូម៉ែត្រការចងកនោះគឺចងនិងអាវយឺតដៃវែងក្រុមគ្រួសារបានបំភ្លឺបន្ថែមទៀតថារូបគាត់មានជម្ងឺសសៃប្រសាទមានសភាពវិកលចរឹកដោយសាគាត់បរិភោគស្រាសជាប្រចាំតាមការពិនិត្យរបស់នគរបាលជំនាញឃើញថាគ្មានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណីនៅភូមិឃុំខាងលេី ៕