ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅស្រុកអូរជុំ

0

ខេត្តរតនគិរី:បុរសម្នាក់បន្ទាប់ពីទៅឆក់ត្រីបានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់មួយរំពេចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ២ ខែមិនា ឆ្នាំ២០១៨ ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផ្យម​ ម៉ិល​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ ជនជាតិទំពួន មុខរបរ កសិករ មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី​ ស្រុកអូរជុំ​ ខេត្តរតនគិរី​។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យសាកសពជនរងគ្រោះពិតជាឆក់ខ្លួនឯងពិតប្រាកដមែន មិនមែនរឿងឃាតកម្មឡើយ។

ក្រោយពីបានពិនិត្យរួចមកសមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន៕ យក្ខឡោម