ជនសង្ស័យម្នាក់បានលួចរត់ពេលបញ្ជូនទៅកាន់ពន្ធនាគារភ្នំស្វាយចាប់បានមកវិញ

0

ខេត្តរតនគិរី: កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរត់ពេលកំពុងបញ្ជូនទៅកាន់ពន្ធនាគារភ្នំស្វាយ ។
នគរបាលក្រុងបានលុងបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៩នឹង០០នាទី ថ្ងៃសៅរ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ មានឈ្មោះ ទ្រី គង់ហេង (ហៅដែន) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ មុខរបរ មិនពិតប្រាកដ
ដែលជាប់ពាក់ព័ន្ធករណីលួចរត់ពេលកំពុងបញ្ជូនទៅកាន់ពន្ធនាគារភ្នំស្វាយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវវត្តភ្នំស្វាយ ករណីចោរកម្មលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

បច្ចុប្បន្ន ឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុងដើម្បីចាត់ការបន្ត៕ យក្ខឡោម