ឯកឧត្តម ស្រី ឌឹក និងលោកជំទាវចាន់ សាមីស្រីឌឹក នាំយកថវិការរួមទាំងសម្ភារៈទៅជួយឧបត្តម្ភលោកឧត្តមសេនីយ៍ត្រី ឆាំងដាំ ដែលកំពុងមានជំងឺស្ពឹកមួយចំហៀងខ្លួន!

0

ព្រះវិហារ÷ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក បានធ្វេីការផ្តាំផ្ញេីរទៅដល់លោកជំទាវ វេង សុខលី ដោយមិនត្រូវអស់សង្ឃឹមក្នុងការថែរក្សារ និងការព្យាបាលជំងឺ លោកឧត្តមសេនីយ៍ត្រី ឆាំង ដាំ នាយរងសេនាធិការកងពលធំអន្តរាគមន៍លេខ៣ ដែលបច្ចុប្បន្ន កំពុងមានជំងឺស្ពឹកមួយជំហៀងខ្លួន។

ប្រសាសន៍ផ្តាំផ្ញេីរនេះបានធ្វេីឡេីង ក្នុងដំណេីរអញ្ជេីញចុះសាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ឆាំង ដាំ នាយរងសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ អមដំណេីរដោយមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ៣រោច ខែផល្គុន ឆ្នាំរកា នុព្វស័ក ព.ស.២៥៦១។

ឯកឧត្តមនិងលោកជំទាវបានបន្តថា ជំងឺស្ពឹកដៃជេីង វាតំរូវអោយអ្នកមេីលថែរឧស្សារព្យាយាមធ្វេីចលនារៀងរាល់ថ្ងៃ ពិសេសកំអោយអ្នកជំងឺមានការលំបាកចិត្ត និងតូចចិត្តខ្លាំង ហេីយក៍ត្រូវឧស្សារនាំអ្នកជំងឺទៅពិនិត្យសុខភាព នៅតាមមន្ទីពេទ្យ
ឫសមណ្ឌល់សុខភាព ដេីម្បីយេីងបានដឹងអំពីអការៈជំងឺ ដោយមិនបណ្តែតបណ្តោយទុកនៅព្យាបាលតែនិងផ្ទះនោះទេ។ជាមួយគ្នានោះផងដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមីស្រីឌឹក បាននាំយក នូវថវិការផ្ទាល់ចំនួន៥០០$ រួមទាំងសម្ភារៈមួយចំនួនទៅជួយឧបត្ថម្ភរួមមាន÷ ថវិការចំនួន៥០០ដុល្លា អង្ករ៥០គីឡូក្រាម តូៗ១ កន្ទេល១ ភួយ១ មី២កេះ ទឹកសុទ្ធ២កេះ ទឹកក្រូច២កេះ ត្រីខ២យួរ ទឹកស៊ីអីុវ២យួរ ទឹកត្រី២យួរ។ជាមួយគ្នានេះដែរ លោកជំទាវ វេង សុខលីឆាំងដាំ បានធ្វេីការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង ដែលចំណាយនូវពេលវេលាដ៍មានតំលៃ នាំយកថវិការ ក៍ដូចជាសម្ភារៈ ផ្ទាល់អញ្ជេីញមកសាកសួរសុខទុក្ខ សូមអោយវត្ថុស័កសិទ្ធទាំងអស់ក្នុងលោកជួយតាមបីបាច់ថែរក្សាឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី រួមទាំងមេបញ្ជាការ មេបញ្ជាការរង មានសុខភាពល្អ កម្លាំងមាំមួន អាយុ វណ្ណៈ សុ.ខ.ព.លៈ កំុបីឃ្លានឃ្លាតឡេីយ៕សួនលីណា