អបអរសាទរខួបលើកទី១០៧ទិវាអន្តរជាតិនារី០៨មិនាឆ្នាំ២០១៨

0

សៀមរាប៖នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី០៥ខែមីនា ឆ្នាំ២០១៨បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ០៨ មិនាឆ្នាំ២០១៨ក្រោមប្រធានបទ«ស្ត្រីដើម្បីសុខសន្តិភាពនិងវ្ឍនភាព»អញ្ជេីញជាអធិបតីភាពក្នុងអង្គពិធីលោកឧត្តមសេនីយ៍ត្រីទិត្យណារ៉ុងស្នងការនគរបាលខេត្តនិងមានការចូលរួមពីសំណាក់លោកលោកស្រីឧត្តមសេនីយ៍ស្នងការរងនាយនាយរងការិយាល័យនិងមន្ត្រីនគរបាលជានារីមកពីតាមបណ្តាការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលក្រុងចំនួន១០៣នាក់ ផងដែរ។
លោកស្រីឧត្តមសេនីយ៍ត្រីដួងថាវរីស្នងការរងទទួលយ៉េនឌ័រអាននូវរបាយការណ៍ស្វាគមន៍និងអានប្រវត្ថិថ្ងៃ៨មិនាព្រមទាំងព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវរៈរាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១០៧នៃទិវាអន្តរជាតិនារី០៨មីនាឆ្នាំ២០១៨ជូនអង្គពិធីរួចមកមានមតិសំណេះសំណាលនាឱកាសនោះលោកឧត្តមសេនីយ៍ត្រីទិត្យណារ៉ុងស្នងការនគរបាលខេត្តសៀមរាបបានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលជាតិជានារីទូទាំងប្រទេសនិយាយដោយឡែកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាមដែលកន្លងមកនារីមានតួនាទីយ៉ាងសំខាន់ក្នុងការងាររបស់កងកម្លាំងនគរបាលក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម់ជូនប្រជាពលរដ្ឋលេាកឧត្តមសេនីយ៍បានបញ្ជក់បន្ថែមទៀតថាឆ្លៀតក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី០៨មិនានេះសូមអំពាវនាវដល់ស្ត្រីដែលជាកងកម្លាំងនគរបាលជាតិដែលមានមុខនាឱកាសនេះសូមបន្តខិតខំពង្រឹងនិងពង្រីកសមត្ថភាពបន្ថែមទៀតលើចំណេះដឹងជំនាញរក្សាភាពម៉ឺងម៉ាត់ឧស្សាហ៍ព្យាយាមអំណត់អត់ធន់ចូលរួមក្នុងគ្រប់ការងារនិងតួនាទីធ្វើសេចក្តីសម្រេចនានាដេាយសារស្ត្រីជាភ្នាក់ងារនាំយកមកនូវការផ្លាស់ប្តូរឥរិយាបថឆ្ពេាះទៅបង្កើនសេចក្តីសុខសុវត្ថិភាពនិងភាពចម្រើនរុងរឿងនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិរបស់យេីងទាំងមូលដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល«ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ»ពិសេសត្រូវបន្តរជំរុញនូវការផ្សព្វផ្សាយអំពីច្បាប់គ្រឿងញៀនច្បាប់ចរាចរណ៍ផ្លូវគេាកនិងច្បាប់ផ្សេងៗទៀតនិងធ្វេីការផ្សព្វផ្សាយនូវគេាលនយេាបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងសង្គមគ្រួសារនិងសហគមន៍ជូនប្រជាពលរដ្ឋដេីម្បីចូលរួមចំណែកក្នុងការបង្ការទប់ស្កាត់បទល្មេីសរក្សាបាននូវសន្តិសុខសុវត្ថិភាពឲ្យបានកាន់តែល្អប្រសេីរថ្វេរឡេីងថែមទៀត។ក្នុងឱកាសនេាះផងដែរលេាកឧត្តមសេនីយ៍ស្នងការក៍បានចែកជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូននគរបាលជានារីចំនួនចំនួន១០៣នាក់ក្នុងម្នាក់ៗទទួលបានក្រម៉ា១ថវិកាចំនួន៤០០០០រៀលនិងរៀបចំបាយសាមគ្គីចំនួនមួយពេលជូនពួកគាត់ផងដែរ។