ពិធីប្រជុំត្រួតពិនិត្យការអនុវត្តអនុក្រិត្យលេខ១២៩អនក្របករបស់កម្លាំងនគរបាលខេត្តសៀមរាប

0

សៀមរាម៖ នាព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៥ខែមីនាឆ្នាំ២០១៨នៅស្នងការដ្ឋាននគរបាលខេត្តសៀម រាមបានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ 129 អនក្របកក្នុងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេសដែលកំពុងកាន់កាប់និងប្រើប្រាស់។ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯកហែមថេងអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លេាកជំទាវ យុសុភាអភិបាលរងខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រីទិត្យណារ៉ុងស្នងការនគរបាលខេត្ត។អញ្ជើញចូលរួមនាពិធីនោះរួមមានលោកឧត្តមសេនីយ៍ស្នងការរងនគរបាលខេត្តលោកនាយនាយរងការិយាល័យជំនាញដែលពាក់ព័ន្ធនិងអស់លោកអធិការនគរបាលក្រុងស្រុកជាច្រើននាក់ទៀតផងដែរ។នៅក្នុងអង្គពិធីលោកឧត្តមសេនីយ៍ត្រីជាកំសោមស្នងការរងទទួលផែនអន្តោប្រវេសន៍បានឡើងរាយរបាយការណ៍អំពីលទ្ធផលការងារដែលកងកម្លាំងនគរបាលខេត្តអនុវត្តជូនអង្គពិធីរួចមករួចមក
មានប្រសាសន៍ក្នុងពិធីប្រជុំឯកឧត្តមឧត្តមសេនីយ៍ឯកហែមថេងបានគូសបញ្ជាក់ជូនអង្គពិធីនូវមាត្រានិមួយៗនៅក្នុងអនុកិត្យលេខ១២៩អនក្របកដេីម្បីឲ្យបានយល់តែច្បាស់ក្នុងអនុក្រិត្យនេះបានបង្ហាញថាឯកសារកម្ពុជាមិនប្រក្រតីគឺសំដៅទៅដល់ឯកសាររដ្ឋបាលកម្ពុជាដែលជនបរទេសកំពុងកាន់កាប់ប្រេីប្រាស់ដេាយខុសនូវនីតិវិធីឫផ្ទុយទៅនិងលិខិតបទដ្ឋានគតិយុត្តិ។ឯឧត្តមបានបញ្ជាក់ថាបញ្ហាអន្តោប្រវេសន៍គឺជាបញ្ហាសកលដោយនៅលើសកលលោកយើងនេះគ្រប់បណ្តាប្រទេសទាំងអស់ក៏មានជនបរទេសអន្តោប្រវេសន៍មកស្នាក់រស់នៅប្រកបធ្វើអាជីវកម្មចិញ្ចឹមជីវិតដូចនៅក្នុងកម្ពុជាយើងផងដែរ។ដូចនេះសូមកម្លាំងយេីងទាំងអស់ត្រូវបន្តនិងជំរុញការអនុវត្តអនុក្រិត្យ១២៩នេះឲ្យកាន់តែមានប្រសិដ្ឋភាពបន្តទៀត
ជម្រុញឲ្យពលរដ្ឋដែលជាជនអន្តេារប្រវេសន៍ទាំងអស់ចូលមកបំពេញឯកសារសុំស្នាក់នៅសារជាថ្មីឡើងវិញឲ្យស្របទៅតាមគេាលការណ៍និងនីតិវិធីច្បាប់របស់កម្ពុជា។ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវចូលរួមចំណែកឲ្យសកម្មនិងរាយការណ៍ឲ្យប្រាកដប្រជាចំពោះជនបរទេសស្នាក់នៅមិនប្រក្រតីតាមមូលដ្ឋាននិងត្រូវរួមសហការគ្នាក្នុងការអនុវត្តអនុក្រិត្យនេះឲ្យទទួលបានជោគជ័យផងដែរ៕