ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានជួបសំណេះសំណាលជាមួយបងប្អូនសមាគមអតីតយុទ្ធជនកម្ពុជាស្រុកជីក្រែង

0

សៀមរាប៖ កាលរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឯកឧត្តមសៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ឯកឧត្តម នាយឧត្តមជា ដារាជុំនួយការផ្ទាល់របស់សម្តេច និង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានចុៈសួរសុខទុក្ខសំណេះសំណាលនិងបំពាក់មេដាយការពារជាតិជូនដល់សមាជិកអតីតយុទ្ធជនចំនួន៤០០នាក់នៅស្រុកជីក្រែង។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមក៏បានឃើញអតីតយុទ្ធជនក្នុងឃុំពង្រលើចំនួន០៣រូបដែលប្រធានអតីតយុទ្ធស្រុកជីក្រែងបានរាយការថាកំពុងជួបការលំបាកក្នុងជីវភាព និង ខ្វះផ្ទះសម្បែងសម្រាប់ស្នាកនៅឱ្យបានសមរម្យ។ ភ្លាមៗនោះឯកឧត្តគង់ គីមដែលជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនផងនោះ ក៏បានសម្រេចអោយលោកប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្តសៀមរាបសង់ផ្ទះជូនដល់អតីតយុទ្ធជនទាំង០៣រូបនៅឃុំពង្រលើតែម្តង ។ ក្តីមេត្តាប្រកបដោយក្តីអាណិតស្រលាញ់ និង គួរអោយគោរពរបស់ឯកឧត្តមនិងសម្តេចតេជោហ៊ុន សែនបានធ្វើអោយអតីតយុទ្ធជនទាំង០៣រូបស្ទើទប់ទឹកភ្នែកមិនបាន លោកទាំង០៣បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ក៏ដូចជាសម្តេចដែលបានសំរេចផ្តល់ផ្ទះជូនពួកលោកបានភ្លាមៗបែបនេះ។ សម្តេចតេជោ ជាមេដឹកនាំដ៍ល្អបំផុតសម្រាប់ខ្ញុំនិងបងប្អូនអតីតយុទ្ធជនដ៍ទៃទៀត គាត់តែងតែដោះស្រាយរាល់ទុក្ខលំបាកបងប្អូនអតីតយុទ្ធជនផងដែរ។ជាមួយការទទួលបានលំនៅដ្ឋាននេះអតីតយុទ្ធទាំង០៣រូបបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយះកាបោះឆ្នោតជូនគណះបក្សប្រជាជននៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។
បន្ទាប់ពីអតីតយុទ្ធជនទាំង០៣រូបបានប្តេជ្ញាចិត្តរួចមក ឯកឧត្តមនាយឧត្តសេនីយ៍គង់ គីមបានបំពាក់មេដាយការពារជាតិជូនសមាជិកសមាគមអតីតយុទ្ធជនទាំង៤០០នាកក្នុងស្រុកជីក្រែងនិងជូនការដូរជាថវិការក្នុងមួយនាក់៥០០០០រៀលសម្រាប់ធ្វើជាសាហ៊ុយវិលត្រឡប់ទៅកេហ៍ដ្ឋានរៀងៗខ្លួន៕ដោយ ព្រំ សុខា