​រថយន្ត​ចំនួន​៣៥​គ្រឿង​របស់​កងទ័ព​ចំនូ​ន​២​អង្គភាព​ត្រូវបាន​ដក​អោយ​សំរាក​ដោយសា​ចំនួន​ពលក​មានកា​ថយ​ចុះ​យ៉ាងគំហុក​

0

​ក្រុង​ប៉ោយប៉ែត​៖ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤​នេះ​គេ​បា​នស​ង្គេ​ត​ឃើញ​មានកា​ថយចុះ​ពី​សំណាក់​ពលករ​ខ្មែរ​ដែល​បានមក​ស្រុកកំណើត​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​យ៉ាងគំហុក ឯ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ខាងលើ​នោះ បានសំរេច​អោយ​រថយន្ត​ចំនួន​២​អង្គភាព របស់​កងទ័ព​ដែល​បានមក​ជួយ​ដឹក​ពលករ​នោះ សំរាក​មួយ​រយះ ឯ​រថយន្ត​របស់​អ​គ្គះ​បញ្ជាការ​កងទ័ពជើងគោក​ចំនួន​១៥០​គ្រឿង​នោះ​នៅតែ​ត្រៀម​ដឹក​ពលករ​ហូត​។​ ​

សូមបញ្ជាក់​ដែលថា ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ គឺ​អាជ្ញាធរ​ថៃ​បាន​ដឹកជញ្ជូន​ពលករ​ខ្មែរ​តាមរយះ​រថយន្ត​តូចធំ​រួមទាំង​រថភ្លើង​ទៀត​នោះ ចេញពី​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស​ថៃ​ឆ្ពោះ​មក​ស្រុក​ក​កំណើត​វិញ​ហើយ​កា​លំហូរ​ចូល​នៃ​ពលករ​ខ្មែរ​នោះ​ត្រូវបាន​មហាជន​ជាតិ​និង​អន្តរជាតិ​ស​ម្គ​ល់​ឃើញថា កា​ដឹកជញ្ជូន​ពលករ​ខ្មែរ​ពី​ទា​ហ៊ាន​ថៃ​នោះ គឺ​ពិត​ជាមាន​ចំនួន​ច្រើន​លើសលប់ ដែល​មិនអាច​កាត់ថ្លៃ​បាន រហូត​ធ្វើអោយ​ពលករ​មួយចំនួន​រងគ្រោះថ្នាក់​ច​រាច​ ​បណ្តាលអោយ​ស្លាប់​និ​របួស​មួយចំនួន​ផងដែរ​។​ ​

លោក​ងោ ម៉េង ជ្រូង អភិបាលក្រុង​ប៉ោយប៉ែត បានអោយ​កម្ពុជា​ថ្មី​នៅ​ប្រឹក​ថ្ងៃទី​២០ ខែ​ឆ្នាំ​ដ៏​ដែល​នេះ​ថា កន្លងទៅ​សម្តេច​ហ៊ុនសែន​បាន​បញ្ជា​អោយ​រថយន្ត​របស់​កង​ទ័ពជើងគោក​ចំនួន​១៥០​គ្រឿង​សំរាប់​មកជួយ​ដឹក​ពលករ​ពី​ប៉ោយប៉ែត ទៅកាន់​បណ្តា​ខេត្ត​នានា ក្រៅពីនោះ​ក៏មាន​រថយន្ត​របស់​អ​គ្គះ​ស្នងកា​នគ​បាល​ជាតិ រថយន្ត​របស់​ភូមិភាគ​៥ រថយន្ត​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ជាមួយនិង​រថយន្ត​របស់​

សប្បុរជន​នានា ក៏បាន​រួមចំណែក​ដឹកជញ្ជូន​ពលករ​ទៅ​ស្រុកកំណើត​វិញ​ផងដែរ លោក​ងោ​ម៉េង​ជ្រូង​បានបញ្ជាក់​ទៀតថា សំរាប់​ព្រឹក​ថ្ងៃទី​២០​នេះ គឺមាន​រថយន្ត​ចំនួន​២​អង្គភាព​ក្នុងនោះ​មាន​អង្គភាព​ភូមិភាគ​៥ អង្គភាព​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​៣៥​គ្រឿង ត្រូ​បាន​អនុញ្ញាតិ​អោយ​សំរាក​មួយ​រយះ​សិន ដោយសា​តែមាន​កា​ថយចុះ​នៅ​ពលករ​យ៉ាងគំហុក​ផងដែរ លោក​បាន​បន្តទៀតថា មកដល់​ត្រឹម​ថ្ងៃទី​១៩ គឺ​ពលករ​មក​

ស្រុកកំណើត​វិញ​មាន​សរុប​ចំនួន​៤​ពាន់​៦​រយ​៨២​អ្នក​ប៉ុណ្ណោះ ហើយ​មាន​រថយន្ត​ចំនួន​៨៤​គ្រឿង​ប៉ុណ្ណោះ អាច់​ចាត់ទុកបាន​ថា ចំនួន​ពលករ​ខ្មែរ​ពិតជា​មានកា​ថយចុះ​យ៉ាងគំហុក​មែន​បើ​ព្រៀបធៀប​នៅក្នុង​ថ្ងៃទី​១៣ និង​១៤​ខែ ឆ្នាំ​ដ៏​ដែល​គឺ ពលករ​មាន​សន្ទុះ​មក​ខ្លាំង​រហូតដល់​ថ្ងៃទី​១៥​គឺមាន​កា​ថយចុះ​វិញ​ជា​បណ្តើរៗ លោក​អភិបាលក្រុង​ដ៏​ដែល​បានបញ្ជាក់​ទៀតថា ទួ​ស​ជា​បែបណាក៏ដោយ​កំលាំង​សរុប​និ​រថយន្ត​នៅតែ​បន្ត​ត្រៀមចាំ​ទទួល​បងប្អូន​ជានិច្ច​៕ ដោយ​ពៅ​រី​CIMG8592 CIMG8701 CIMG8702 CIMG8589