ពិធីបង្ការ បង្ក្រាប ការពារ នឹងពន្លត់អគ្គិភ័យ ដើម្បីពង្រឹងយន្តការជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូលឲ្យបានយល់ដឹងអំពីការពន្លត់អគ្គិភ័យជាបឋម

0

ខេត្តរតនគិរី ÷ នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ បានប្រារព្វធ្វើពិធីពន្លត់អគ្គីភ័យក្នុងគោលបំណងដើម្បីពង្រឹងយន្តការ បង្ការ ការពារ ទប់ស្គាត់ លើកទី៣ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីឲ្យបានយល់ដឹងនិងបានជ្រួតជ្រាបអំពីការវិធីបង្ការ នឹងពន្លត់អគ្គីភ័យជាបឋម ក្នុងពីធីនេះផងដែរ ក៍មានការអញ្ចើញ ចូលរួមពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តចូលរួម និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទព្រមទាំងអាជីវករសិស្សានុសិស្សជាច្រើន។កម្មវិធីនេះបានប្រារព្វធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងមន្ទីរវប្បធម៌ខេត្តរតនគិរី។

លោក ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការរដ្ឋាននគរបាលខេត្តរតនគិរីបានឲ្យដឹងថា ការប្រារព្វពិធីពន្លត់អគ្គីភ័យនេះគឺជាការមានអត្ថប្រយោជន៍មួយ វាជួយបញ្រ្ចៀបនិងពន្យល់ដល់ប្រជាពលរដ្ឋទូទៅឲ្យគាត់បានយល់អំពីវិធានការ បង្កានិងពន្លត់អគ្គីភ័យនៅដើមចមដំបូងពីឆេះតិច កំុឲ្យកំទិចភ្លើងក្លាយទៅជាអគ្គីភ័យ នៅពេលឃើញឆេះតិច យើងត្រូវទៅពន្លត់ឲ្យទាន់សភាពការ។លោកបានបន្ត ទៀតថា ជាយន្តការមួយ សម្រាប់ឲ្យប្រជាពលរដ្ឋទូទៅមានការប្រុងប្រយ័ត្នខ្ពស់មុននិងចេញពីផ្ទះ ត្រូវចេះបិទប៉ារ៉ែតភ្លើង ត្រូវមើលភ្លើងចង្រ្កាន ភ្លើងធូប ទាន ទាំងអស់ដែលមាននៅក្នុងផ្ទះរបស់យើង វាអាចបង្កឲ្យមានអគ្គីភ័យកើតឡើង។ជាពិសេសនោះគឺ ស្ថានីយ៍ប្រេងទូទៅ កំុឲ្យមានកំដៅលើសពី៣០អង្សាសេ នៅក្នុងស្ថានីយ៍ប្រេងនីមួយៗ បើមានកំដៅលើសពី៣០អង្សាសេហើយ វានឹងមានបញ្ហាបណ្តាលឲ្យមានអគ្គីភ័យកើតឡើង និងចំណុចមួយទៀត អ្នកដែលបញ្ចូលហ្គាស់គឺត្រូវមានទីតាំងមួយដោយឡែកដែលមិនមានភាពប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនៅជិត ពីព្រោះចំហាយហ្គាសហ្នឹងមិនចាំបាច់ត្រូវមានអណ្តាតភ្លើងនោះទេ តែវាត្រូវកំដៅខ្លាំងឬប៉ះទង្គិចអាចផ្ទុះ ជាអណ្តាតភ្លើងឆេះតែម្តង អញ្ចឹងបញ្ហាហ្គាសនេះគឺត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាងគេបំផុតផងដែរ។សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យនៅក្នុងខេត្តទាំងអស់មានចំនួន៥គ្រឿង ដែលផលិតនៅប្រទេសចិន។ហើយរថយន្តពន្លត់អគ្គីភ័យនេះត្រូវបានបែងចែកទៅតាមបណ្តាស្រុកចំនួន៤គឺស្រុកអណ្តូងមាស១គ្រឿង ស្រុកបរកែវ១គ្រឿងស្រុកកូនមុំ១គ្រឿងនិងស្រុកវើុនសៃ១គ្រឿង។ ចំណែក១គ្រឿងទៀតទុកនៅស្នងការដ្ឋានខេត្តតែម្តង។ក៏ប៉ុន្តែលោកស្នងការខេត្តមានគម្រោងរួចហើយ យ៉ាងយូរនោះខាងមុខនេះ និងធ្វើការបំពាក់រថយន្តពន្លត់អគ្គីភ័យនេះឲ្យបានគ្រប់បណ្តាស្រុកដើម្បីងាយស្រួល ដល់អគីភ័យកើតឡើងជា យថាហេតុ នឹងងាយស្រួលជួយសង្គ្រោះដល់បងប្អូនយើងឲ្យទាន់ពេលវេលា។ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីក៏បានអំពាវវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសូមឲ្យមានការប្រុងប្រយ័ត្ន ហើយនេះជារដូវប្រាំងផងដែរ វានិងអាចបង្កបញ្ហាឲ្យមានអគ្គីភ័យកើតឡើងបាន។ ចំណែកបញ្ហាអគ្គីភ័យនេះ វាមានចំណុចច្រើនណាស់ ឧទាហណ៍ ជាតិគីមី ឧស្ម័នចំហេះ សារធាតុងាយឆេះផ្ទុះ យើងត្រូវរក្សាទុកឲ្យមានកន្លែងដាក់កំុឲ្យមានចំហាយ សាយភាយចេញមកខាងក្រៅបាន។ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត មុននិងចាក់ចេញពីផ្ទះ ត្រូវសំអាតស្មៅសម្រាមជុំវិញគេហដ្ឋានឬក៍ពន្លត់ភ្លើងនឹងកាច់បារែតភ្លើងបិតមុនចាក់ចេញពីរផ្ទះ ហើយជាពីសេសទៅទៀត ត្រូវមានទឹក ក្នុងអាងនិងពាង មានភួយ បាវ និងមានដីខ្សាច់នៅក្នុងផ្ទះ នីមួយៗ ទុកសម្រាប់ការពារពេលមាន អគ្គីភ័យកើតឡើងម្តងៗ។ដោយខេត្តរតនគិរីរបស់យើងសំបូរទៅដោយព្រៃអត់មានអ្នកកាប់សំអាតទេឲ្យតែដល់រដូវប្រាំងម្តងៗ គឺឆេះគ្រប់ទីកន្លែងទាំងអស់នេះធ្វើឲ្យមានការពិបាកក្នុងការគ្រប់គ្រង៕ យក្ខឡោម