ចាប់បាន​អ្នកប្រើប្រាស់​ថ្នាំញៀន​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ជក់​ថ្នាំ​ក្នុងព្រៃ​បក្ខពួក​៤​នាក់​ទៀត​រត់​បាត់​

0

​ ​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​ម្នាក់ កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ថ្នាំញៀន នៅ​ក្នុងព្រៃ​មួយកន្លែង​ក្បែ​សាលារៀន​ឯកជន​មួយ​ក្នុងចំណោម​បក្សពួក​៥​នាក់​ត្រូវបាន សមត្ថកិច្ច​នគរ​ ​បាល​ស្រុក​កំពង់ត្រឡាច ឡោម​បា​នព​ទ្ឋ័​ចាប់បាន​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​ ​ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​អូររូង ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។​

​ ​លោក ហ៊ុល វាសនា អធិការ​ស្រុក​កំពង់ត្រឡាច បានអោយដឹងថាៈ ពេល​ទទួលបាន​ព័ត៌មាន​ ​សម្ងាត់​ពី​ប្រជាពលរដ្ឋ លោក​បាន​ចាត់​អោយ​មន្ត្រីនគរបាល​រប​ស់លោក សហការ​ជាមួយ​មន្ត្រីនគរបាល​ ​ប៉ុស្តិ​មូលដ្ឋាន ទៅពិនិត្យ​មើល​នៅ​គោលដៅ​ដែល​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​។​ពេលនោះ​ក៏បាន​ ​ឃើញ​ពួកគេ​ចំនួន​៥​នាក់​កំពុង​ធ្វើ​សកម្មភាព​ជក់​ថ្នាំញៀន​មែន រួច​ក៏បាន​ព​ទ្ឋ័​ចាប់ ប៉ុន្តែ​ត្រូវ​បែកការ​រត់​រួច​ ​អស់​៤​នាក់​ចាប់​បានតែ​

ម្នាក់ រួមជាមួយ​វត្ថុតាង​យកមក​អធិការដ្ឋាន ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង តាម​និតិ​វិធី​។​ ​ជនសង្ស័យ​រូបនោះ​មានឈ្មោះ សា អា​រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់ក្នុង​នៅ​ភូមិ ឃុំ​ ​កើតហេតុ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ប្រដាប់​ប្រើប្រាស​ថ្នាំញៀន​មួយចំនួន​។ ជនសង្ស័យ​រួមជាមួយ​ ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កំពង់ត្រឡាច កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ ​នគរ​បាន​ខេត្ត ចាត់ការ​បន្ត​និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ៕---002 a2 ---