​នាវិក នាវាចម្បាំង​ជប៉ុន​ផ្លាស់ប្តូរ បង្ហាញ​វប្បធម៌ និង​ការប្រគុំ​ឥ​ន្ត្រី​នៅ​សាលាបឋមសិក្សា ហ៊ុន សែន​ក្រុងព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ ​ ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ កង​នាវិក នាវាចម្បាំង​ជប៉ុន​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ បង្ហាញ​វប្បធម៌​រវាង​ជប៉ុន និង​កម្ពុជា និង​ការប្រគុំ​ឥ​ន្ត្រី នៅ​សាលាបឋមសិក្សា​ហ៊ុន សែន ក្រុងព្រះសីហនុ​បន្ទាប់ពី​ក្រុម​នាវិក​បាន​ចូល​ចត​នាវា​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤​ម្សិលមិញ​ប្រកបដោយ​ជោគជ័យ​រួចមក ។​ ​ ​

លោក Takashi INOUE អគ្គមេបញ្ជាការ​នៃ​កង​នាវា​កង​ទ​ព័​ស្វ័យការពារ​ជប៉ុន មាន ប្រសា​ស​ន៌​ថា លោក​មាន​សេចក្តី​សប្បាយរីករាយ​ដោយបាន​មកដល់​ប្រទេស​កម្ពុជា និង​បាន​ចូលរួម​ក្នុង​លំ​ហាត់ Pacific Partnership ឆ្នាំ​២០១៤ ដែល​ផ្តោត​សំខាន់​លើ​ការសហការ​ផ្នែក​សុខាភិបាល សកម្មភាព​មនុស្សធម៌ និង​សាងសង់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ជា​ពេ​សេស​ក្នុង​ការចុះ​ជួប​និង​សិស្សានុសិស្ស​ក្នុង​សាលាបឋមសិក្សា​ហ៊ុន សែន​ក្រុង​នាពេលនេះ ក្នុងនាម​រូបលោក និង​នាវិក​ទាំង អស់​មាន​សេចក្តី​សោម​ន្ស​យ​រីករាយ ដោយបាន​ធ្វើការ​ជាមួយ​សហគម​ន៌​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ។​ ​

​លោក​អគ្គមេបញ្ជាការ​បា​ន​អោយដឹងទៀតថា ក្នុង​កម្មវិធី​នា​ព្រឹក​នេះ យើង​បានធ្វើការ ផ្លាស់ប្តូរ​បង្ហាញ​វប្បធម៌ ទំនៀម​ទំលាប់​រវាង​ប្រទេស​ទាំងពីរ មានការ​ពិនិត្យ​ព្យាបាល​ជំងឺ​ធ្មេញ​ជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​ហ៊ុនសែន​ផងដែរ និង​មា​នាករ​ប្រគុំ​ឥ​ន្ត្រី​ប្រចាំ​នាវា សម្តែង​ជូន​សិស្សានុសិស្ស ក៌​ដូច​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​បាន​ចូលរួម​ទស្សនា​កំសាន្ត​ផងដែរ ។​ ​

​លោក Takashi INOUE បញ្ជាក់ថា នាវាចម្បាំង JS KUNISAKI (LST 4003) បាន​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ពីរលើក ហើយ​នៅពេលនេះ​នាវា មាន​នាវិក​សរុប​ចំនួន​១៥០​នាក់ ក្នុងនោះ​មាន​ក្រុមគ្រូពេទ្យ​ចំនួន ៤០​នាក់ សហការ​ជាមួយ​នាវិក​ចំរុះ ជាតិ​សាស​ន៌​មកពី​ប្រទេស​អាមេរិក អូស្ត្រាលី ចូលរួម​បំពេញការងារ​ជាមួយ​អ្នកជំនាញ​សុខាភិបាល​កម្ពុជា ដើម្បី​ផ្តល់នូវ​សេវា​សុខាភិបាល​វេជ្ជសាស្ត្រ ទន្តសាស្ត្រ

និង​ចក្ខុ​សាស្ត្រ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា មាននៅ​ខេត្ត​ព្រះសីហនុ តាកែវ និង​ខេត្តកំពត ក្រៅពីនោះ​បេសកម្ម​របស់​យើង​ក៌​មាន​កម្មវិធី​បសុពេទ្យ​ជួយ ពិនិត្យ​ព្យាបាល​សត្វ​ពា​ហ​នះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ។ លោក សង្ឃឹមថា នឹងមាន​ប្រជាពលរដ្ឋ​ចូលរួម​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ចំរុះ​ជាតិ​សាស​ន៌​របស់​នាវា JS KUNISAKI (LST 4003) ក្នុង​រយះពេល​ដែល​នាវា​ស្នាក់​នៅលើ​ទឹកដី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ៕ ​??????????????????????????????? ??????????????????????????????? ???????????????????????????????