ប៉ាគីស្ថានជម្លៀសពលរដ្ឋ៣ម៉ឺននាក់មុនធ្វើសមរភូមិជាមួយពួកឧទ្ទាមលីបង់

0

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​បញ្ជា​ឲ្យ​ជម្លៀស​ពលរដ្ឋ​៣​ម៉ឺន​នាក់​ចេញពី​ទីតាំង​ដែល​នឹង​ត្រូវធ្វើ​សមរភូមិ​ប្រឆាំង​ពួក​ឧទ្ទាម លី​បង់​។ រដ្ឋាភិបាល​ក៏បាន​ដាក់ពង្រាយ​កម្លាំង​កងទ័ព រថក្រោះ និង​យន្តហោះ​ចម្បាំង​ឲ្យ​ឈរជើង​យ៉ាងរឹងមាំ​ស្ថិតនៅ​តំបន់ វ៉ា​ហ្សី​រី​ស្ថាន​ខាងជើង ដែល​ជាប់​ព្រំដែន​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ទប់ទល់​ជាមួយ​ឧទ្ទាម​ទាំងនោះ​។​

​ថែម​ពីលើ​នេះ​ផងដែរ នៅ​ព្រឹក​ថ្ងៃ​ពុធ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​អាមេរិក​បាន​បាញ់​មី​ស៊ី​ល​ចូលទៅ​កាន់​ទីតាំង​ពួក​ឧទ្ទាម​ជា​បន្តបន្ទាប់ ខណៈដែល​យោធា​ប៉ា​គី​ស្ថាន​បានប្រកាស​ដក​បម្រាម​គោចរ​នៅ​វ៉ា​ហ្សី​រី​ស្ថាន​ខាងជើង​ដើម្បី​ឲ្យ​ជន​ស៊ីវិល​នៅ​ទីនោះ​ចាក​ចេញពី​លំនៅឋាន​ទៅរក​ទី​សុវត្ថិ​ភាពជា​បណ្តោះអាសន្ន ដើម្បី​ទុក​តំបន់​នោះ​ជា​ទីលានប្រយុទ្ធ​ស្លាប់​រស់​រវាង​កម្លាំងរ​ដ្ឋា​ភិ​បាល នឹង​ពួក​ឧទ្ទាម​ភេរវកម្ម​។​ ​មនុស្ស​រាប់ពាន់នាក់​

បាន​ភៀសខ្លួន​នាពេល​កន្លងមកហើយ ហើយ​កម្លាំងយោធា​បាន​អះអាងថា ពួក​ខ្មាន់កាំភ្លើង​ជាង ២០០​នាក់​ត្រូវ​ទាហាន​រដ្ឋាភិបាល​បាញ់ប្រហា​រ​ផងដែរ​។​ ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ដែល​ឈរជើង​នៅ​ភាគ​ពាយព្យ​ប៉ា​គី​ស្ថាន​បាន​ថ្លែងប្រាប់ AFP ថា កម្លាំង​កងទ័ព​បាន​ត្រៀ​ម លក្ខណៈ​រួចហើយ ហើយ​នៅពេល​ពលរដ្ឋ​ចាកចេញ​អស់ ទាហាន​នឹង​ចូលទៅ​កាន់​ភូមិ​ស្រុក​ទាំងនោះ ដែល​ដំបូង​ចូលទៅ​កាន់​ទីក្រុង ហើយ​ឆ្ពោះទៅកាន់​តំបន់​ជាយក្រុង និង​ទៅកាន់​ជើងភ្នំ ហើយ​ប្រតិបត្តិការ​នេះ​ធ្វើ​រហូត​ទាល់តែ​កម្ចាត់​ពួក​ឧទ្ទាម​បាន​ចប់សព្វគ្រប់ ៕