មន្ត្រីកាំកុងត្រូលណែនាំអោយស្ថានីយ៍លក់ប្រេងឥន្ទន:កែតម្រូវផ្នែករង្វាស់រង្វាល់ដែលខ្វះ

0

បន្ទាយមានជ័យ :មន្ត្រីកាំកុងត្រូលបានសាទរនិងទទួលស្គាល់ថា ស្ថានីយ៍ប្រេងឥន្ទនះទាំងឡាយដែលផ្នែកគុណភាពប្រេងទាំងអុកតាន និងសេតានជាកម្រឹតចំហេះល្អតាមស្តង់ដារ ប៉ុន្តែបានណែនាំស្ថានីយ៍លក់ប្រេងឥន្ទន:ខ្លះកែតម្រូវផ្នែកបរិមាណឬរង្វាស់រង្វាល់ដែលនៅខ្វះឬមិនគ្រប់លីត្រនៅពេលបាញ់ចេញតាមដៃបាញ់ប្រេងលក់អោយអតិថិជន។
មន្ត្រីជំនាញកាំកុងត្រូលប្រកាសដូច្នេះកាលពីល្ងាចថ្ងៃទី២១ខែមីនាឆ្នៃ២០១៨ ខណះនាំយកមន្ទិរពិសោធន៍ចល័តប្រេងឥន្ទនះដែលមានតែ១គត់របស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈនៅស្ថានីយ៍និងដេប៉ូលក់ប្រងឥន្ទនះមួយចំនួននៅក្រុងប៉ោយប៉ែតជាលើកដំបូង។
លោកងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ ឬហៅកាត់ថាកាំកុងត្រូលនិយាយប្រាប់អ្នកសារព៍ត៍មានល្ងាចថ្ងៃទី២១ខែមីនាថា: មន្ត្រីជំនាញរបស់លោកសហការជាមួយមន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បាននៃយករថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនះដែលទើបមានតែមួយគត់និងជាលើកដំបូងរបស់ខ្លួនមកពិនិត្យលើបគុណភាពនិងបរិមាណប្រេងឥន្ធនៈ តាាមស្ថានីយ៍និងដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួននៅភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលតេស្តលើសំណាកវិភាគលើស្ថានីយ៍និងដេប៉ូលក់ប្រេងក្រុមហ៊ុនតេលាចំនួន៧ មន្ត្រីរកឃើញថា ស្ថានីយនិងដេប៉ូទាំងនោះលក់ប្រេងពោលគឺកម្រឹតចំហេះ មានអុកតានសម្រាប់ប្រេងសាំងរនិងសេតានលើប្រេងម៉ាស៊ូតមានគុណភាពល្អត្រឹមត្រូវតាមស្តង់ដារ អាចទទួលយកបាន។
លោកបន្តថា ប៉ុន្តែមន្ត្រីជំនាញបានរកឃើញថា មានស្ថានីយ៍និងដេប៉ូ៤ លើ៧ លើផ្នែកបរិមាណឬរង្វាស់រង្វាល់គឺខ្វះ ឬនិយាយជាសាមញ្ញថាខ្វះឬសុីលីត្រពីអតិថិជន ឧទាហរណ៍ថាសុីឬបាត់ពី២ទៅ៧លីត្រក្នុង១០០លីត្រ ។ ស្ថានីយ៍និងដេប៉ូ ២មានបរិមាណត្រឹមត្រូវនិងដេប៉ូ ចំនួន១ មានបរិមាណលើសបន្តឹចបន្តួច ។
ដោយឃើញថា តេស្តនេះ បានលទ្ធផលថាស្ថានីយ៍ និងដេប៉ូលក់ប្រេងបានលក់ប្រេងមានគុណភាពល្អតាមស្តង់ដារជូនពលរដ្ឋជាអតីថិជនដូច្នេះ មន្ត្រីកាំកុងត្រូលបានអបអរសាទរ លើកទឹកចិត្តនិងទទួលស្គាល់ម្ចាស់ស្ថានីយ៍និងដេប៉ូថាស្មោះត្រង់។
ប៉ុន្តែលើផ្នែកបរិមាណប្រេងបាញ់ចេញពីដៃបាញ់ប្រេងដែលប្រើប្រាស់នូវរង្វាស់រង្វាល់មិនប្រក្រតីឬបាត់ឬខ្វះឬសុីលីត្រ មន្ត្រីជំនាញកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍និងដេប៉ូលក់ប្រេងឥន្ធនៈចាំបាច់កែតម្រូវជាបន្ទាន់ ហើយធ្វើកិច្ចសន្យាថា បញ្ឈប់ការលក់លក់ប្រេងក្នុងរូបភាពបែបនេះទៀតព្រោះវាជាការរំលោភលើភាពជឿទុកចិត្តពីអ្នកប្រើប្រាសដែលការពារដោយច្បាប់របស់កាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម។
មន្ត្រីជំនាញក៏ផ្ញើសារទៅគ្រប់ម្ចាស់ស្ថានីយ៍និងដេប៉ូលក់ប្រេងនៃក្រុមហ៊ុនប្រេងទាំងឡាយ ទោះបានពិនិត្យហើយឬមិនទាន់បាន ក៏សូមគោរពច្បាប់លើផ្នែកគុណភាពនិងបរិមាណនេះ ពុំនោះទេ បើមិនព្រមអនុវត្តឬមានភាពមាន:ជាច្រើនលើក ជំនាញនឹងស្នើបិទដំណើរការអាជីវកម្មមិនខាន។
ម្ចាស់ស្ថានីយ៍និងដេប៉ូលក់ប្រេងទាំងនោះបានទទួលស្គាល់ ហើយសន្យាធ្វើការកែតម្រូវបញ្ឈប់ការបាត់ឬសុីលីត្របែបនេះទៀត។
ករណីគុណភាពនិងបរិមាណប្រេងឥន្ទន:បែបនេះ នៅល្ថាចនៃថ្ងៃដដែល ឯ/ឧ ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចឯ/ឧ ម៉ក់ ពេជ្ញរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានប្រាប់អ្នកសារព៍ត័មាននៅពេលសម្ពោធមន្ទិរពិសោធន៍ខ្នាតតូចកាំកុងត្រូល(អចល័ត)នៅសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនាក្រុងប៉ោយប៉ែតថា ចំពោះមុខមន្ត្រីកាំកុងត្រូលបន្តសកម្មចុះត្រួតពិនិត្យតាមស្ថានីយ៍និងដេប៉ូប្រេងទាំងឡាយដើម្បីអោយពួកគេធានាថា មិនត្រឹមតែតម្លៃប្រេងសមរម្យប៉ុណ្នោះទេ តែសំខាន់គឺប្រេងឥន្ទនះត្រូងតែមានគុណភាពតាមស្តង់ដារនិងមានបរិមាណឬរង្វាស់រង្វាល់ត្រឹមត្រូវឬនិយាយសាមញ្ញថា គ្រប់លីត្រ៕ដោយ៖ឃិន គន្ធា