គ្រួសារទារិកាដែលមានក្បាល់ពីរ ទទួលអំណោយ ពីនាយក ក្រុមហ៊ុនតែបៃតង ថេសៃយូឈិ ខេមបូឌា

0

សៀមរាប៖ អំណោយសប្បុរសធម៍ ជាច្រើនមុខ ត្រូវបាននាយក ក្រុមហ៊ុនតែបៃតង ថេសៃយូឈិ ខេមបូឌា យកទៅប្រគល់ជូនដល់ គ្រួសារទារិកា ចម្លែកដែលមាន ក្បាល់ពីរ និងបេះដូងប្រាំមួយផត។ សូមរំលឹកផងដែរថា៖ ទារិកាចម្លែក ដែរមានក្បាលពីរ បានប្រសូត្រនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬហៅថា(គន្ធបុប្ផាសៀមរាប) ទារិកាចម្លែកនេះបានប្រសូត្រមកនៅថ្ងៃទី០៣ខែមិនា ឆ្នាំ២០១៨នេះ ។ហើយការសម្រាលនេះ មិនអាចសម្រាលតាមធម្មតាបាននោះទេ គឺក្រុមគ្រូពេទ្យ និងក្រុមគ្រួសារសម្រេចយកវិធីវះកាត់ ដើម្បីយកទារិកាមកក្រៅ ចំនួសតាមការកើតមកធម្មតា ព្រោះទារកមានសភាពខុសប្លែក ដែលមានក្បាលពីរ។ដោយមានការពិនិត្យពីក្រុមគ្រូពេទ្យ បានអោយដឹងថា ទារកដែលមានក្បាលពីរនេះ មានបេះដូងមួយ តែមានប្រាំមួយផត ខុសពីរមនុស្សធម្មតាបេះដូងមានតែបួនផត។ចំណែកឯក្បាលទាំងពីររបស់ទារិកាគឺមានភាពខុសគ្នា មិនដូចទារិការធម្មតានោះទេ។ ទារិកាមិនមានការដាក់ចិញ្ចឹមក្នុងកែវនោះទេ គឺអាចរស់នៅខាងក្រៅបានដោយគ្រាន់តែ ដាក់ឧកស៊ីស៊ែន ប៉ុន្តែមកដល់រសៀលថ្ងៃទី៥ខែមិថុនានេះក្រុមគ្រូពេទ្យបានយកទារិកា នេះចូលទៅក្នុងបន្ទប់តាមដាន ដើម្បីតាមដានមើលពីសុខភាពរបស់ទារិកា តែជាអកុសល ទារិកា ចម្លែកនោះបានស្លាប់ នៅព្រឹកថ្ងៃទី៧ខែឆ្នាំដ៏ដែល។
ទារិកានេះបានកើតមកនៅក្នុងគ្រួសារមួយ ដែលឪពុកឈ្មោះ កាំសារី អាយុ៣៨ឆ្នាំ និងម្តាយមានឈ្មោះ កេតម៉ាលីអាយុ៣១ឆ្នាំ បញ្ចុប្បន្នគ្រួសារនេះបានរស់នៅ ក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ខេត្តសៀមរាប។
ដោយមានការអាណិតអាសូ ពីសប្បុរសជន នៅរសៀលថ្ងៃទី២១ ខែមីនានេះ លោក ធួន ប៉ូលី នាយកគ្រប់គ្រងតែបៃតង ថេសៃយូឈិ ខេមបូឌា បាននាំយកអំណោយ ឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកា ដល់ម្តាយទារិកា ខ្លួនមួយក្បាលពីរ ក្នុងនោះរួមមាន អង្ករ មី តែបៃតង ថេសៃយូឈិ នំ ប៊ិច សៀវភៅ មានសប្បុរសជនចូលរួមជាមួយក្រុមហ៊ុន ៖ អ្នកនាងកុសល រតនា និងគ្រួសារ ១០ ដុល្លា កញ្ញារតថា ៥ ដុល្លា លោកអេឡិច ៣ ដុល្លា កញ្ញាស្រីការ ១០ ដុលា្ល ៕