ជនសង្ស័យ៥នាក់រួមនឹងថ្នាំញៀន៣កញ្ចប់ធំត្រូវបានសម្ថតកិច្ចប៉ូលិសស្រុកបាទីបង្រ្កាប

0

តាកែវ ÷ ជនសង្ស័យក្នុងករណីជួញដូរនិងប្រេីប្រាស់សារធាតុញៀនដោយខុសច្បាប់៥នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទីបង្ក្រាបបានដោយឡែក៣នាក់ទៀតរត់រួចខ្លួន។​
ហេតុការណ៍បង្ក្រាបករណីជួញដូរនិងប្រេីប្រាស់សារធាតុញៀនដោយខុសច្បាប់នេះធ្វេីឡេីងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង​១០និង០០នាទីព្រឹកដោយកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទីសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងដូង នៅចំណុចភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
អធិការស្រុកបាទី លោក ង៉ាន់ សារី បានប្រាប់អោយដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនមាន ទី១ឈ្មោះ មឿន ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ ទី២ឈ្មោះ ឌី ណារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ ទី៣ឈ្មោះ ខាត សុឃឿន ភេទប្រុសអាយុ២៨ឆ្នាំទាំង៣នាក់ខាងលេីរស់នៅភូមិនាល ឃុំតាំងដូង ស្រុកបាទី។ ទី៤ឈ្មោះ ហួត មេសា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទីនិងទី៥ឈ្មោះ ឆុំ សុវណ្ណធូ ភេទប្រុស អាយុ១៧ រស់នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្រោយឃាត់ខ្លួនមានថ្នាំញៀន០៧កញ្ចប់តូច ០៣កញ្ចប់ធំ ម៉ូតូ០២គ្រឿងនិងសម្ភារៈជាប់ពាក់ព័ន្ធមួយចំនួនទៀត។ ចំណែកបក្ខពួក៣នាក់ដែលរត់គេចខ្លួននោះត្រូវបានសមត្ថកិច្ចបង្ហេីបថា ឈ្មោះ រ៉េត សុនិតា ភេទប្រុសអាយុ១៨ឆ្នាំ ឈ្មោះ ឈីវ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ក្រូន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ទាំង៣នាក់រស់នៅភូមិនាល ឃុំតាំដូង ស្រុកបាទី។
បច្ចុប្បន្នជនសង្ស័យក្នុងករណីជួញដូរនិងប្រេីប្រាស់សារធាតុញៀនដោយខុសច្បាប់ទាំង៥នាក់ខាងលេីនេះត្រូវបានសមត្ថកិច្ចស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅជំនាញស្នងការនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕